លោក​ស៊ុន​ ​ចាន់​ថុល​ ​លើកឡើង​ពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន១០ដែល​បាន​ ​និង​គ្រោង​សាងសង់​

0

ដោយ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​ស៊ុន​ ​ចាន់​ថុ​លបាន​លើកឡើង​ពី​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ ​ដែល​រដ្ឋាភិបាល​បាន​សាងសង់​ ​និង​ត្រៀម​សាងសង់​នា​ពេល​ខាងមុខ​។​

​លោក​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ​និង​ក្រសួង​ពាក់​ព័ន្​ឋ​កាលពី​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​ក្រសួង​បាន​សម្រេច​សមិទ្ឋ​ផល​ធំៗ​ជាច្រើន​ ​ដូចជា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​រថយន្ត​ធុន​ធ្ងន់​ ​យុទ្ធនាការ​ជិះកង់​មើលផ្លូវ​ ​គម្រោង​ពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៦​ ​ពី​ខេត្តសៀមរាប​ទៅ​ប៉ោយប៉ែត​ ​ផ្លូវជាតិ​លេខ៧​ ​ផ្លូវជាតិ​លេខ៤៨​។​

អ្វី​កាន់តែ​ពិសេស​នោះ​ ​គឺ​រដ្ឋាភិបាល​បាន​កសាង​ផ្លូវជាតិ​លេខ៥៥ពោធិ៍សាត់​ទៅ​ថ្មដា​ ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​ ​និង​គម្រោង​ផ្លូវ​ពី​បាត់ដំបង​ ​ទៅ​កោះកុង​ប្រវែង១៩៧គីឡូម៉ែត្រ​ ​ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ​។​

​លោក​ស៊ុន​ ​ចាន់​ថុ​លបា​នប​ញ្ជា​ក់​បន្ត​ថា​ ​“​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​”​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក៏បាន​លើក​ពី​គំរោង​សាងសង់​ផ្លូវ​ចេញពី​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ផង​ដែរ​ ​ពិសេស​សម្តេច​បាន​លើកឡើង​ពី​គំរោង​ ​ខ្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន​ ​ដើម្បី​សាងសង់​ស្ពាន​នៅ​តំបន់​ថ្មបាំង​ ​ដើម្បី​តភ្ជាប់​ផ្លូវ​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ​បាន​គូសបញ្ជាក់​ថា​ ​“​សូម​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ​ផ្លូវ​នេះ​ ​ដែល​រដ្ឋាភិបាល​នឹង​សាងសង់​នា​ពេល​ខាងមុខនេះ​”​។​
​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​បាន​មានប្រសាសន៍​ថា​ ​ការសាងសង់​ផ្លូវ​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​ ​ដើម្បី​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ ​តែ​ក៏​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លំហូរ​ទំនិញ​ទៅកាន់​ប្រទេសជិតខាង​ ​តាមរយៈ​ការ​ដឹកជញ្ជូន​កសិផល​នានា​ចេញពី​ខេត្ត​ភូមិភាគ​ពាយ័ព្យ​នានា​ ​ឆ្ពោះទៅ​កាន់​កំពង់ផែ​ក្នុង​ខេត្តកោះកុង​ ​មុន​នាំចេញ​ទៅកាន់​បរទេស​។​

​លោក​បន្ត​ថា​ ​“​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ទុន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​អ​ភិវ​ ​ឌ្ឍ​ន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ព្រោះ​ដើម្បី​ពន្លឿន​កំនើន​សេដ្ឋកិច្ច​ ​កម្ពុជា​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​”​។​លោក​បន្ត​ថា​ ​“​វា​ឈាន​ដល់​ដំណាក់កាល​ថ្មី​នៃ​សេដ្ឋកិច្ច​ ​ដែល​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ហើយ​”​៕​
​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here