លោក​ឡុង​គឹម សួគ៌៖ ទិញ​អចលនទ្រព្យ​នៅ​តំបន់​ណាក៏ដោយ​អត្រា​ផលចំណេញ​នៅតែមាន

0

ដោយ​វ​ឌ្ឈ​នា

ភ្នំពេញៈ អ្នកជំនាញ​បាន​ណែនាំ​ថា មិន​ថា​ជា​ទិញ​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត អត្រា​ទទួលបាន​ចំណេញ​នៅតែមាន ប្រសិនបើ​អ្នកទិញ​មាន​ភាព​ឆ្លាត​វៃ ដោយបាន​សិក្សា​លម្អិត​ពី​តំបន់ និង​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ពាក់ព័ន្ធ។

- Video Advertisement -

លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance បាន​ពន្យល់ថា មាន​អ្នកខ្លះ មាន​ធនធាន​តិចតួច ប៉ុន្តែ​បានសម្រេច​ចិត្ត​ឥត​ស្ទាក់ស្ទើរ ក្នុង​ការទិញ​ដី​នៅ​ជាយក្រុង​ទុក ជាពិសេស​នៅក្បែរ​គម្រោង​អភិវឌ្ឍន៍ ដែលមាន​សកម្មភាព ដូច្នេះ​ភាគរយ​ចំណេញ​គឺមាន​ច្រើន ហើយ​រហ័ស​ទៀត។

លោក​បន្ថែមថា “ប្រសិនបើ​ពួកគាត់​សម្រេច​លក់ ក្នុងតម្លៃ​ចរចា​ណាមួយ ដែល​អាច​ទទួលបាន​ចំណេញ ហើយ​យកទៅ​វិនិយោគ​នៅ​តំបន់​ណាមួយ​ផ្សេងទៀត ដែលមាន​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ នោះ​កំណើន​នៃ​ភាគលាភ​របស់គាត់ នឹង​កើនឡើង​ច្រើនជាង​អ្នក​ដែលមាន​លុយ​ច្រើន​ដែល​ទិញ​ដី ប៉ុន្តែ​នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន និង​មិនមាន​គម្រោង​អភិវឌ្ឍន៍” ។

លោក​បាន​បញ្ជាក់ថា មិន​ថា​ទោះជា​នៅ​តំបន់​ជាយក្រុង ឬ​នៅក្នុង​ខេត្ត​ណាមួយ​នោះទេ ភាគរយ​ចំណេញ​នៅតែមាន​ដូចគ្នា សំខាន់​ត្រង់​ថា​មុនពេល​ទិញ សម្រាប់​ទុក​វិនិយោគ ត្រូវតែ​ចេះ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​គម្រោង​នៃ​ការអភិវឌ្ឍ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​យ៉ាង​លម្អិត ទើប​ការវិនិយោគ​មិន​ជួប​ភាពបរាជ័យ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ចំណុច​មួយទៀត​ដែល​សំខាន់​អ្នកវិនិយោគ មុននឹង​ស​ម្រេ​ចិត្ត​ទិញ​អចលនទ្រព្យ​វិនិយោគ​បន្ត គួរ​គិត​ពីំ​ចំណូល​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​សិន  តើ​ចំណូល​របស់ខ្លួន​មាន​ភាពរឹងមាំ​ដែរឬទេ ? អ្នកខ្លះ​មាន​ចំណូល​មិន​រឹងមាំ​ទេ ពោលគឺ​បាន​មួយឆាវៗ ហើយ​វា​បាត់បង់​ទៅវិញ។

លោក​ឡុង គឹមសួគ៌​បាន​ពន្យល់ថា “កុំ​ទិញ​អចលនទ្រព្យ​ដែល​លើសពី​សមត្ថភាព​ខ្លួន (អ្នកខ្លះ​ប្រាក់ខែ៥០០ ដុល្លារ តែ​ទិញ​អស់៤០០ ដុល្លារ សល់​តែ១០០ដុល្លារ) នេះ គឺមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការចំណាយ​លើ​ជីវភាព​ប្រចាំថ្ងៃ ដោយ​ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ ចំពោះ​អ្នក​ដែលមាន​ធនធាន​តិចតួច គួរ​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ៥០ ភាគរយ​នៃ​ចំណូល​របស់ខ្លួន ទើប​មិនមាន​ហានិភ័យ​ដល់​ជីវភាព​ប្រចាំថ្ងៃ” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here