វិស័យអ្វីខ្លះដែលគាំទ្រការរីកចម្រើនអចលនទ្រព្យនៅកម្ពុជា

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ឋតែផ្តើមចេញពីមូលដ្ឋានច្បាស់លាស់មួយ ដែលបានផ្តល់ពីរដ្ឋាភិបាល ដែលបានទាក់ទាញទុនវិនិយោគ​រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំចូលមកប្រទេសនេះ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹង​កាលចុងសប្តាហ៍មុននេះថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកត្តាមួយចំនួនដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍អាចចាប់យកឳកាស និងអាចរកបាន​ប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះមានប្រាក់ចំណេញខ្ពស់ ពីការវិនិយោគច្រើនជាងប្រទេសអភិវឌ្ឍន៍ហើយ ទី៣ កំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។

លោកបន្តថា “ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគំរោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)”។

Advertisement

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភព​លោកCBRE Cambodia បានលើកឡើងផងដែរថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ ជាមូលដ្ឋានដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញការវិនិយោគពី​បរទេស ដែលបានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីលើឆាកអន្តរជាតិ ហើយកម្ពុជាស្ថិតក្នុង​ក្រសែភ្នែកឬគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

មូលដ្ឋានច្បាប់វិនិយោគដ៏ល្អ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋធ្វើម្ចាស់ក្រុមហ៊ុន១០០ភាគរយនៅកម្ពុជា ការផ្ទេរសាច់ប្រាក់ចំណេញទៅបរទេសមិនមានការបង់ពន្ឋ ច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើងទៅ ជាដើម សុទ្ឋតែជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការគាំទ្រការរីកចម្រើននៃវិស័យនេះ៕

- Advertisement -

1 COMMENT

Leave a Reply