វៀតណាម​កំពុង​រៀបចំ​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​ជូន​ពលរដ្ឋ​មាន​ប្រាក់ចំណូល​ទាប​

0
រូបភាពប្រជាជនក្រីក្រនៅក្នុង​ប្រទេសវៀតណាម។ រូបតំណាង

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​រៀបចំ​ដែនដី​ និង​សំណង់​វៀតណាម​ បាន​ស្នើសុំ​កំណែទម្រង់​នីតិវិធី​រដ្ឋបាល​ ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​ សម្រាប់​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​សមរម្យ​ សម្រាប់​ជា​ប្រពល​រដ្ឋ​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ ដែល​បាន​ចេញផ្សាយ​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​ស្នើរ​សុំ​បង្កើត​នេះ​គឺជា​ដំណោះស្រាយ​មួយ​ ក្នុងចំណោម​ដំណោះស្រាយ​ដែល​បាន​លើកឡើង​ នៅក្នុង​របាយការណ៍​ចុងក្រោយ​បំផុត​របស់ក្រ​សួង​ ដែល​បាន​ដាក់​ជូន​រដ្ឋសភា​ជាតិ​វៀតណាម​ មុន​ពេល​រដ្ឋសភា​នេះ​នឹង​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ នៅ​ថ្ងៃទី​ ២០​ ខែក​ខែឧសភា​ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

ក្រសួង​ក៏បាន​ក៏បាន​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិចារណា​លើ​ការ​បន្ថែម​ទុន​វិនិយោគ​សាធារណៈ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​សង្គម​ផង​ដែរ​។ ក្រសួង​នេះ​បាន​ឲ្យដឹង​ថា​ រដ្ឋសភា​និង​រដ្ឋាភិបាល​គួរ​ធ្វើ​វិសោធនកម្ម​ និង​បន្ថែម​គោលនយោបាយ​ស្តី​ពី​ ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​សង្គម​សម្រាប់​កម្មករ​។

យោង​តាម​របាយការណ៍​ក្រោម​កម្មវិធី​លំនៅ​ដ្ឋាន​សង្គម​ នៅ​តាម​ទីក្រុង​នៅ​ទូទាំង​ប្រទេស​មាន​គម្រោង​ចំនួន១៩៨​ ត្រូវ​បាន​បញ្ចប់​ដោយមាន​ចំនួន​ ៨១​,៧០០0​ យូនី​ត។ គម្រោង​ ២២៦​ ផ្សេងទៀត​កំពុង​សាងសង់​ដែល​មាន​ចំនួន​សរុប​ ១៨២​,២០០​ យូនី​ធី​។

ទន្ទឹម​នឹង​នេះ​ដែរ​កម្មវិធី​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​សង្គម​ ដែល​ផ្តោត​លើ​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ នៅក្នុង​តំបន់​ទីក្រុង​បាន​បញ្ចប់​គម្រោង​ចំនួន៩៨​ ជាមួយនឹង​លំ​នៅ​ឋា​សរុប​ប្រមាណ​ ៤០.៧00​ ខ្នង​។គម្រោង​លំនៅ​ដ្ឋាន​សង្គម​ចំនួន​ប្រហែល​១០០​ កន្លែង​សម្រាប់​កម្មករ​ នៅក្នុង​សួន​ឧស្សាហកម្ម​ ត្រូវ​បាន​បញ្ចប់​ជាមួយនឹង​ផ្ទះល្វែង​ប្រហែល​ ៤១.000​។

រូបភាពក្មេងៗនៅក្នុងសហគមន៍ក្រីក្រមួយក្នុងប្រទេសវៀតណាម

យោង​តាម​របាយការណ៍​នេះ​ ទីផ្សារ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថេរ​ភាព​នៅក្នុង​ឆ្នាំ២០១៨​ និង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំនេះ​បន្ទាប់ពី​មាន​ភាពយឺត​យ៉ាវ​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០១៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here