សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ឈាន​ជើងចូល​ទីផ្សារ​កម្ពុជា ខណៈ​វិស័យ​ទេសចរណ៍កំពុង​រីកចម្រើន

0
សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ
សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នឹង​ស្វាគមន៍​ សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ ហើយក៏ជាសណ្ឋាគារ​ទីមួយ របស់​ក្រុមហ៊ុន Autograph Collection Hotels ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Marriott International ដែលមាន​សណ្ឋាគារ​ជាង ១៧០នៅ​ជុំវិញ​ពិភពលោក។

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

ក្រុមហ៊ុន​ Autograph Collection Hotels បាន​ចុះហត្ថលេខា​ជាមួយ​សណ្ឋាគារ The Khom Hotel ខណៈ​សណ្ឋាគារ​ The Khom Hotel គ្រោង​នឹង​បើក​នៅ​ដើមឆ្នាំ ២០២២ និង​មាន​បន្ទប់​សណ្ឋាគារ​ចំនួន១៣០បន្ទប់។

ដោយមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ ឧកញ៉ា សួន​ស្រ៊ុន នៅតាម​បណ្តោយ​មហាវិថី​ព្រះ​សុរា​ម្រឹត។ សណ្ឋាគារ The Khom Hotel មាន​ទីតាំងនៅ​ជិត​វត្ត​បទុម​វ​ត្តី ដែលជា​វត្ត​ចំណាស់​ជាងគេ និង​សំខាន់បំផុត​មួយ​នៅក្នុង​ក្រុង ក៏ដូចជា​ព្រះបរមរាជវាំង​និង​វិមានឯករាជ្យ។ តំបន់​ទេសចរណ៍សំខាន់ៗផ្សេងទៀត ដែល​នៅ​ជិត​សណ្ឋាគារ​រួមមាន ផ្សារកណ្តាល និង​វត្តភ្នំ។

លោក​ Paul Foskey ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រុមហ៊ុន Marriott International បាន​មានប្រសាសន៍ថា “ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ទាំង​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ និង​ការវិនិយោគ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច

លោក​បាន​បន្តថា “យើង​ទន្ទឹងរង់់ចាំ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Wywaza Investment ក្នុងការ​នាំមក​នូវ​សណ្ឋាគារ The Khom Hotel ដែលជា​សណ្ឋាគារ​ដំបូង​គេ​របស់​ក្រុមហ៊ុន Autograph Collection នៅលើ​ទីផ្សារ​កម្ពុជា​នេះ។

សណ្ឋាគារ​ខុម​នឹង​ផ្តល់ជូន​ភ្ញៀវ​នូវ​សេវា​ជាច្រើន ដែលមាន​អាង​ហែល​ទឹក​ខាងក្រៅ​ដែល​ភ្ជាប់​ជាមួយ​សា​ឡុង និង​បារ​ព្រមទាំង​មជ្ឈមណ្ឌល​ហាត់ប្រាណ និង​ស្ប៉ា​ផងដែរ។

លោក Douk Dien ម្ចាស់​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wywaza Investment បាន​មានប្រសាសន៍ថា “យើង​មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ ក្រុមហ៊ុន Marriott International ដើម្បី​នាំយក​សណ្ឋាគារ​យីហោ​ក្រុមហ៊ុន Autograph Collection Hotels មក​ប្រទេស​កម្ពុជា។

លោក​បាន​ឲ្យ​ដឹង​ទៀតថា “យើង​នឹង​គ្រប់គ្រង​ទីតាំង​សណ្ឋាគារ ដែលមាន​កិត្យានុភាព​បំផុត​នៅ​ភ្នំពេញ ហើយ​ធ្វើឱ្យ​មានការ​ស្នាក់​នៅមាន​កម្រិតស្តង់ដារ ជាមួយនឹង​ការរំពឹងទុក​ខ្ពស់ ដែល​ទីតាំង​តែមួយគត់​នៅជាប់​នឹង​ព្រះបរមរាជវាំង និង​សេវាផ្សេងៗទៀត។

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយ

លោក​បាន​បន្តថា “រួមជាមួយ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Marriott International លើ​ការផ្តល់​ម៉ាក និង​ស្តង់ដារ​សេវាកម្ម។ យើង​ជឿជាក់ថា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក​នឹង​ស្វាគមន៍​សណ្ឋាគារ​នៅពេលដែល​បើក​នៅ​ឆ្នាំ ២០២២” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here