សម្តេច​តេជោ​៖ កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​

0
រូបភាព​សម្ដេច​តេជោ​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ «ខែ​រ៉​ម៉ា​ឌន​» ជាមួយ​បងប្អូន​ខ្មែរ​-ឥស្លាម​កាល​ពី​ថ្មី​ៗនេះ​។ រូបថត​៖ ហ្វេ​សប៊ុ​កស​ម្ដេច​

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ កម្ពុជា​ស្ថិតនៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ ដែល​តំបន់​នេះ​បាន​នឹង​កំពុង​ក្លាយជា​ “រោងចក្រ​នៃ​អាស៊ី​”។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​មានប្រសាសន៍​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-នេប៉ាល់​នៅ​រសៀល​ថ្ងៃអង្គារ​ទី១៤​ ខែឧសភា​ ឆ្នាំ២០១៩កន្លងមក​ថា​ “ទំនិញ​ផលិតផល​នៅ​ប្រទេស​កម្ពុជា​ អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​ ទីផ្សារ​អនុ​តំបន់​មេគង្គ​ ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សំ​ខាន់​ៗដទៃទៀត​ក្នុង​ពិភពលោក​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ “ក្នុងរយៈពេល​ជាង២ទស្ស​វត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ ជាមធ្យម​ក្នុងរង្វង់៧​,៧% ហើយ​បាន​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ក្នុង​ឆ្នាំ២០១៥​”។

ជាង​នេះ​ទៅទៀត​នៅក្នុង​ឆ្នាំ២០១៨​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​លើស​ពី​ការ​រំពឹង​ទុក​ ពោល​គឺ​បាន​កើនឡើង​ក្នុង​អត្រា៧​,៥% ធៀប​នឹង​ការ​គ្រោងទុក៧​,១%ពីដើម​ឆ្នាំ​ ដែល​ជា​មូលដ្ឋាន​នៃ​ការ​បន្ត​ភាពរឹងមាំ​ នៅក្នុង​ឆ្នាំ២០១៩នេះ​។ កម្ពុជា​កំពុង​ស្ថិតនៅ​លើ​គន្លង​ នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ២០៣០​ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​ ២០២៥​ ដែល​ជា​យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី​ សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ២០២៥​។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ ជាក់ស្តែង​ គោលនយោបាយ​នេះ​បាន​កំណត់​ប្រភេទ​ ឧស្សាហកម្ម​អាទិភាព​ចំនួន៥​ រួមមាន​៖ ១ ឧស្សាហកម្ម​ ឬកម្មន្ត​សាល​ថ្មី​ៗដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ ផ្តល់​តម្លៃបន្ថែម​ខ្ពស់​ មាន​ភាព​ច្នៃប្រឌិត​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ២ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ​ ។៣ ផលិត​កម្ម​កសិ​-ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុង​ស្រុក​។ ៤ ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​កាត់ដេរ​ ព្រមទាំង​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ ដែល​ជា​ឧស្សាហកម្ម​តភ្ជាប់​ទៅ​ទីផ្សារ​ ឬខ្សែ​ច្រវាក់​តម្លៃ​សកល​, និង​ ៥ ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​”។

ធនាគារពិភពលោក​ នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​និយាយ​ថា​ ប្រទេស​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ ៧,៥ភាគរយ​នៅក្នុង​ឆ្នាំ២០១៨​ ដែល​ជា​អត្រាកំណើន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅទៀត​ ដោយមាន​ការជំរុញ​មួយ​ផ្នែក​ធំ​ ពី​ការ​កើន​យ៉ាង​រហ័ស​នៃ​ការនាំចេញ​ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here