សម្តេច​តេ​ជោ៖ សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះ រំពឹង​សម្រេចបាន​កំនើន ៧,៣ភាគរយ

0

ដោយ គង់ សូ​រិ​យ

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​អះអាងថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ក្នុង​អត្រា ៧,៣% ហើយ​សម្រាប់​រយៈ ពេល​មធ្យម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ៧% ក្នុង​មួយឆ្នាំ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ នៅក្នុង​វេទិកា​ធុរកិច្ច​វៀតណាម-កម្ពុជា ដែល​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយមាន​ន​ការអញ្ជើញ​ចូលរួម​ពី​លោកនាយ​កល​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក និង​ពាណិជ្ជករ អ្នក​ធុរកិច្ច​វៀតណាម រួមជាមួយ​នឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​នៅ៦ ខែធ្នូ ឆ្នាំ២០១៨នេះ​បន្តថា កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើឱ្យ​កម្ពុជា សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ២០១៥ និង​ស្ថិតនៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

សម្តេច​បន្តថា ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ខាងលើ និង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ និង​កំពុង​អនុវត្ត “គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥” សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅជា​ឧស្សាហកម្ម ផ្អែកលើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ២០២៥ ។

Advertisement

សម្តេច​តេ​ជោ​ហ៊ុន សែន​បានបញ្ជាក់​ទៀ​ថា គោលនយោបាយ​នេះ​ជា “យុទ្ធសាស្ត្រ​កំណើន​ថ្មី” និង​បានកំណត់​ឧស្សាហកម្ម​ចំនួន ៥ ជា​អាទិភាព រួមមាន ទី១ ឧស្សាហកម្ម ឬ​កម្មន្តសាលថ្មីៗដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ទី២ សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​គ្រប់​វិស័យ ទី៣ ផលិតកម្ម​ក​សិ-ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក ទី៤ ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល និង៥ ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here