សឹង្ហ​បូរី​ និង​តំបន់​អាស៊ី​នាំមុខ​គេ​ក្នុង​សេដ្ឋកិច្ច​ប្រកួតប្រជែង​ ខណៈ​មានការ​ភ័យខ្លាច​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) កាលពី​ថ្ងៃអង្គារ​បានឱ្យ​ដឹង​ថា​ ប្រទេស​សឹង្ហ​បូរី​ និង​តំបន់​អាស៊ី​បាន​ឡើង​ដល់​ចំណុចកំពូល​នៃ​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​របស់​ពិភពលោក​។

សេដ្ឋកិច្ច​សឹង្ហ​បូរី​បាន​កើនឡើង​ហួស​អាមេរិក​នៅ​ឆ្នាំនេះ​ (ក្នុង​ន័យ​សេដ្ឋកិច្ច​ប្រកួតប្រជែង​) ដែល​ឈរ​លំដាប់​កំពូល​សម្រាប់​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​របស់​ពិភពលោក​។ តំបន់​អាស៊ី​បាន​អភិវឌ្ឍ​ទៅជា​តំបន់​សេដ្ឋកិច្ច​ដែល​មានការ​ប្រកួតប្រជែង​បំផុត​នៅក្នុង​ពិភពលោក​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “នាំមុខ​ដោយ​សិង្ហ​បូរី​ អាស៊ី​បូព៌ា​ និង​តំបន់​ប៉ាស៊ីហ្វិក​មានការ​ប្រកួតប្រជែង​បំផុត​នៅ​លើ​ពិភពលោក​ បន្ទាប់មក​គឺ​អឺរ៉ុប​ និង​អាមេរិក​ខាងជើង​”។

សន្ទស្សន៍​ប្រកួតប្រជែង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិចារណា​ពីក​ត្តា​ជំរុញ​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ថា​តើ​កម្លាំង​ពលកម្ម​ និង​មូលធនវិនិយោគ​មាន​ប្រសិទ្ធិ​ភាព​យ៉ាងដូច​ម្តេច​ដើម្បី​រួមបញ្ចូល​គ្នា​ក្នុង​ការបង្កើត​លទ្ធផល​។

ក្នុងករណី​សម្រាប់​សឹង្ហ​បូរី​ របាយការណ៍​នេះ​បាន​ចុះបញ្ជី​កត្តា​ជាច្រើន​នៅក្នុង​ប្រទេស​ដែល​បាន​បង្កើត​បរិយាកាស​អំណោយ​ផលង​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​។

របាយការណ៍​បាន​បញ្ចប់​ថា​ “ប្រទេស​នេះ​ឈរ​នៅ​លំដាប់​ទី​ ១ លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ សុខភាព​ មុខងារ​ទីផ្សារ​ការងារ​ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​”។ អាមេរិក​ហុងកុង​ ហូល្លង់​ និង​ស្វីស​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ៥ នៃ​សេដ្ឋកិច្ច​ដែល​មានការ​ប្រកួតប្រជែង​បំផុត​។

របាយការណ៍​ក៏បាន​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ និង​ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​ការ​បញ្ចូល​ដើមទុន​យ៉ាងច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​ បន្ទាប់ពី​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ​ដើម្បី​ជំរុញ​គោលដៅ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ជាបន្តបន្ទាប់​ដែល​បាន​កាត់បន្ថយ​កំណើន​ផលិតភាព​ជាបន្តបន្ទាប់​។

របាយការណ៍​បានឱ្យ​ថា​ “ទោះបីជា​គោលនយោបាយ​រូបិយវត្ថុ​ធូរស្បើយ​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​វិបត្តិសេដ្ឋកិច្ច​សកល​ក៏ដោយ​ក៏​ វា​អាច​រួមចំណែក​កាត់បន្ថយ​កំណើន​ផលិតភាព​តាមរយៈ​ការ​លើកទឹកចិត្ត​ដល់​ការបែងចែក​ដើមទុន​”។របាយការណ៍​នេះ​បាន​គាំទ្រ​រដ្ឋាភិបាល​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ការ​វិនិយោគ​ជាជាង​គោលនយោបាយ​រូបិយវត្ថុ​។

របាយការណ៍​បាន​បន្ថែម​ថា​ “ពិសេស​ជាង​នេះ​ទៅទៀត​គោលនយោបាយ​សារពើពន្ធ​ដែល​ផ្តល់​អាទិភាព​ដល់​ការជំរុញ​ផលិតភាព​ បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មូលធន​មនុស្ស​ និង​ពិតជា​អាច​ជួយ​បាន​សេដ្ឋកិច្ច​បាន​វិលត្រឡប់​ទៅ​រក​គន្លង​កំណើន​ខ្ពស់​ដែល​ត្រូវ​បាន​បំពេញបន្ថែម​ដោយ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការបង្កើត​ថ្មី​ និង​ធ្វើ​ឱ្យ​អាជីវកម្ម​ដែល​មានការ​ទទួលខុសត្រូវ​ និង​រួមបញ្ចូល​គ្នា​អាច​រីកចម្រើន​បាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here