សេដ្ឋកិច្ច សឹង្ហ​បូរី​ដាំ​ក្បាល​ចុះក្រោម​សូន្យ និង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់មាន

0

ដោយ Donald Lee

សឹង្ហ​បូរី៖ អ្នកវិភាគ​បាន​និយាយថា រដ្ឋាភិបាល​សឹង្ហ​បូរី​បាន​កាត់បន្ថយ​ការព្យាករណ៍​កំណើន​ផលិតផល​សរុប ក្នុងស្រុក​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ធ្លាក់​ដល់​ជិត​សូន្យ​ភាគរយ ដោយសារ​ប្រទេស​ទីក្រុង​ដ៏​តូច​មួយ​នេះ​បានក្លាយ​ជា​ជន​គ្រោះថ្នាក់​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន។

យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី​ចេញផ្សាយ​នៅ​ថ្ងៃ អង្គារ បានឱ្យដឹងថា សេដ្ឋកិច្ច​សឹង្ហ​បូរី​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ពី ០.០ ភាគរយ​ទៅ ១ ភាគរយ​នៅ​ឆ្នាំនេះ។

ក្រសួង​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ជាមួយ​ស្ថានភាព​សេដ្ឋកិច្ច​ម៉ាក្រូសេដ្ឋកិច្ច​ខាងក្រៅ​ដែល​កំពុង​ប្រឈម​និង​ការធ្លាក់ចុះ​សកល សេដ្ឋកិច្ច​សឹង្ហ​បូរី​នៅតែ​បន្ត​ប្រឈម​នឹង​សម្ពាធ​ដ៏​ខ្លាំង​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ។

ការព្យាករណ៍​ពី​កំណើន​ទាប​នេះ​ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី ២ ដើម្បី​ឱ្យមាន​អត្រាកំណើន​ទាប ០,១ ភាគរយ​ដែលជា​អត្រា​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍។

មូលហេតុ​ភាគច្រើន​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការនាំចេញ​សម្ភារៈ​វិស្វកម្ម និង​អេ​ឡិច​ត្រូ​និ​ច។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សឹង្ហ​បូរី។

ការនាំចេញ​បាន​ធ្លាក់ចុះ​កាលពី​ខែ មិថុនា ក្នុង​អត្រា​ទាប​បំផុត​ដែល​បានឃើញ​តែម្ដង​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី ១០ ឆ្នាំមុន។

ប្រធាន​ធនាគារកណ្តាល​សឹង្ហ​បូរី​លោក Ravi Menon បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ថា “ជម្លោះ​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​រវាង​អាមេរិក និង​ចិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ​សកល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here