ស្ថានភាព​ធូរស្រាល​៖ លោក​ Donald​ Trump​ ពន្យា​ពន្ធ​លើ​ទំនិញ​ចិន​ក្នុង​ពេល​ខួប​លើក​ទី៧០របស់​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​យល់​ព្រម​ពន្យា​ពេល​ការដំឡើង​ពន្ធ​ថ្មី​ ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ថ្ងៃទី១ខែតុលា​ តាម​សំណើ​របស់​រដ្ឋាភិបាល​ចិន​ ដែល​គ្រោង​នឹង​រៀបចំ​ពិធី​ដ៏​ធំ​មួយ​សម្រាប់​ខួប​លើក​ទី៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ Liu​ He​ ឧបនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចិន​ បាន​ធ្វើការ​ស្នើសុំ​ផ្ទាល់​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ Trump​។

ការដំឡើង​ពន្ធ​នឹង​ប៉ះពាល់​ដល់​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​។ ពន្ធ​នេះ​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១៥​ ខែ​ តុលា​ ពីរ​សប្តាហ៍​បន្ទាប់ពី​កាលបរិច្ឆេទ​ដើម​។

ការ​សរសេរ​របស់​លោក​ Trump​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ កាលពី​ថ្ងៃពុធ​បាន​ឲ្យដឹង​ថា​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​ លោក​ Liu​ He​ ហើយដោយ​សារ​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នឹង​ប្រារព្ធ​ខួប​លើក​ទី៧០របស់​ពួកគេ​ នៅ​ថ្ងៃទី១​ ខែតុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ជា​កាយវិការ​នៃ​ឆន្ទៈល្អ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ដំ​ឡើ​ ពន្ធ​លើ​ទំនិញ​ចំនួន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី១៥​ ខែតុលា​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បំផ្លាញ​សេដ្ឋកិច្ច​ពិភពលោក​ និង​ជាផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។

វិនិយោគិន​អាស៊ី​ កំពុង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ អំពី​របៀប​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ជះឥទ្ធិពល​ ដល់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​។

ការស្ទង់មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ RBC​ Wealth​ Management​ និង​ក្រុមហ៊ុន​ The​ Economist​ Intelligence​ Unit​ បាន​រក​ឃើញថា​ វិនិយោគិន៨០ភាគរយ​ បាន​ផ្តោត​ខ្លាំង​ទៅលើ​សេដ្ឋកិច្ច​ពិភពលោក​ និង​ផល​ប៉ះពាល់​ដែល​វា​ នឹង​មាន​ទៅលើ​ផលប័ត្រ​របស់​ពួកគេ​។

លោក ​Terence​ Chow​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ RBC​ បាន​ថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​ហុងកុង​ថា​ “ដោយសារតែ​សេដ្ឋកិច្ច​អាស៊ី​ ត្រូវ​បាន​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​ច្រើនជាង​អាមេរិក​ វា​ហាក់ដូចជា​មានផល​វិបាក​ ដែល​អាស៊ី​មានការ​ព្រួយបារម្ភ​បំផុត​អំពី​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here