ស្ថាន​ករ​ណ៍​ធូរស្រាល​បន្តិច ខណៈ​ប្រធានាធិបតី​អាមេរិក​ពន្យា​ពេល​យកពន្ធ​លើ​ទំនិញ​ចិន​កំឡុង​សង្គ្រាម​ពាណិជ្ជកម្ម

0

ដោយ Donald Lee

វ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ពន្យា​ពេល​ចំពោះ​ការអនុវត្ត​ពន្ធ​ថ្មី​របស់លោក ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ លើ​កញ្ចប់​ទំនិញ​ចិន​ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) បាន​ពន្យា​ពេល​ពន្ធ​លើ​ទំនិញ​ក្នុង​បញ្ជី​ទំនិញ​ចិន ដែល​ត្រូវ​ជាប់​ពន្ធគយ​កាលពី​ថ្ងៃ អង្គារ។ USTR បាន​ឲ្យ​ដឹងថា ពន្ធគយ​នេះ​នឹងត្រូវ​ពន្យារពេល​រហូតដល់​ខែ ធ្នូ។

USTR បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​នេះ​ផ្តើមចេញពី​កត្តា​សុខភាព និង​សន្តិសុខ។

ទោះយ៉ាងណា​អ្នកវិភាគ​ជឿជាក់ថា ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​Trump គឺ​ផ្តើមចេញពី​ប្រតិកម្ម​សាធារណៈជន ដែល​គាត់​អាច​នឹង​ប្រឈម ប្រសិនបើ​អ្នកប្រើប្រាស់​ទិញ​ទំនិញ​ក្នុងតម្លៃ​ខ្ពស់ នៅតាម​ហាង​លក់រាយ​ក្នុងឱកាស​វិស្សមកាល​ខែ ធ្នូ ដែលជា​ខែល​ក់រាយ​សំខាន់បំផុត​ប្រចាំឆ្នាំ​សម្រាប់​អ្នកលក់​រាយ​អាមេរិក។

នៅក្នុង​បញ្ជី​ទំនិញ​ថ្មី​របស់​ចិន ដែល​ត្រូវ​យកពន្ធ​ផលិតផល ដូចជា iPhones ស្បែកជើង​ម៉ាក Addidas និង​វីដេអូ​ហ្គេម ត្រូវបាន​ដាក់បញ្ចូល​ជាមួយនឹង​ពន្ធគយ ហើយ​អ្នក​លក់រាយ​នឹងដាក់​តម្លៃ​ខ្ពស់​ដល់​អ្នកប្រើប្រាស់។

USTR បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ អង្គារ ថា “វា​ត្រូវបាន​កំណត់ថា ពន្ធ​គួរតែ​ត្រូវបាន​ពន្យារពេល​ដល់​ថ្ងៃទី ១៥ ខែធ្នូ។

USTR បាន​បន្ថែមថា “ផលិតផល​នៅក្នុង​ក្រុម​នេះ​រួមមាន​ទូរស័ព្ទដៃ ប្រដាប់ប្រដា​ក្មេង​លេង កំ​ព្យូ​ទ័​រ និង​របស់របរ​ស្បែកជើង និង​សម្លៀកបំពាក់​មួយចំនួន។

លោក Trump គឺ​ងាយ​រងគ្រោះ ហើយ​ត្រូវការ​ភាព​ទាក់ទាញ​ពី​សាធារណជន​អាមេរិក មុន​ការបោះឆ្នោត​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ។ ប្រសិនបើ​អ្នកប្រើប្រាស់​មិន​សប្បាយចិត្ត ហើយ​ឃើញថា​អំណាច​ទិញ​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ នៅ​រដូវ​ឈប់សម្រាក​ដើរ​ទិញ​ឥ​វ៉ាន់​ណូអែល ពួកគេ​អាច​បង្ហាញ​ការមិន​ពេញចិត្ត​ក្នុងការ​បោះឆ្នោត។

ទីផ្សារ​អាមេរិក​បាន​រីករាយ ចំពោះ​ព័ត៌មាន​នៃ​ការពន្យា​ពេល​ពន្ធគយ ដែល​ប្រមូលផ្តុំ​រាប់រយ​ពិន្ទុ។ មធ្យមភាគ ភាគហ៊ុន​ឧស្សាហកម្ម Dow Jones កើនឡើង៣៧២ ពិន្ទុ ក្រុមហ៊ុន​ S&P 500 បាន​កើនឡើង ១,៥ ភាគរយ និង ក្រុមហ៊ុន​Nasdaq កើនឡើង​ជិត ២ ភាគរយ។

ប្រធានាធិបតី​អាមេរិក​លោក​Trump ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ការសម្រេច​ពន្យារពេល​ពន្ធគយ ដើម្បី​ចៀសវាង​បង្ក​ការប៉ះពាល់​ដល់​ប្រជាជន ក្នុង​រដូវ​ទិញ​ទំនិញ​ថ្ងៃ​ឈប់សម្រាក ហើយ​ការពន្យារពេល​ពន្ធគយ​នេះ​នឹង​ជួយ​ដល់​ប្រជាជន​ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here