ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជាថ្មី​បន្ទាប់ពី​រងគ្រោះ​ដោយសា​ឡង់​ដឹក​ប្រេង​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បន្ទាប់ពី​មាន​សាឡង់​ដឹក​ប្រេង​បើក​ប៉ះ​សសរស្ពាន​នា​ឡេ​ ឆ្លងកាត់​ទន្លេសាប​ពី​តំបន់​ជ្រោយ​ចង្វា​រ មកកាន់​ផ្លូវជាតិ​លេខ៥​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ និង​រង់ចាំ​ការ​ជួសជុល​រួចរាល់​។

ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ លោក​សាំ​ ពិសិដ្ឋ​ បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ថា​ អាជ្ញាធរ​សម្រេច​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​បា​ឡេ​ តភ្ជាប់​ពី​ខណ្ឌឫស្សីកែវ​ ទៅ​ខណ្ឌ​ជ្រោយ​ចង្វា​រ ជា​បណ្តោះអាសន្ន​ ដើម្បី​ត្រួតពិនិត្យ​បន្ទាប់ពី​ស្ពាន​នេះ​ ត្រូវ​បាន​សាឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​មិច​ បើក​ប៉ះទង្គិច​កាលពី​ម៉ោង៣រសៀល​ថ្ងៃទី១០​ ខែកញ្ញា​ម្សិលមិញ​។

លោក​បន្ត​ថា​ ភ្លាម​ៗមន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​និង​កំពុង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ ដើម្បី​បញ្ជាក់​ថា​ តើ​ការ​ប៉ះទង្គិច​នោះ​ប៉ះពាល់​ដល់​ស្ពាន​ដែរ​ ឬយ៉ាងណា​? ជាល​ទ្ឋ​ផល​បឋម​ ក្រុមការងារ​ការដ្ឋាន​ត្រ​វការ​ពេលវេលា​មួយរយៈពេល​ ដើម្បី​ធ្វើការ​ជួសជុល​អោយ​បាន​ដូចដើម​ រួច​ដាក់អោយ​ដំណើរការ​ជាប្រក្រតី​ឡើងវិញ​ នៅពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​។

ស្ពាន​បា​ឡេ​ថ្មី​ ឆ្លងកាត់​ទន្លេសាប​ ពី​ចំណុច​ឃ្លាំង​ស្តុក​ប្រេង​សូ​គី​ម៉ិច​ ផ្លូវជាតិ​លេខ៥​ ក្នុង​ខណ្ឌឫស្សីកែវ​ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ ទីក្រុង​រណប​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ត្រូវ​បាន​បើក​សម្ពោធ​ដាក់ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ​ កាលពី​រសៀល​ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០១៨​ ក្រោយពី​បាន​ដំណើរការ​សាងសង់​ អស់​រយៈពេល៦ខែ​ កន្លងមក​នេះ​។

ស្ពាន​បា​ឡេ​ថ្មីនេះ​មាន​ទទឹង១២ម៉ែត្រ​ និង​បណ្ដោយ៥០០ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​សាងសង់​ចំនួន៩លាន​ដុល្លារ​ ប្រើ​ពេល​សាងសង់៦ខែ​។ ពេល​ដំណើរការ​ រថយន្ត​ទម្ងន់​លើស​ពី១៥តោន​ និង​មាន​កម្ពស់​លើស​ ២,៨ម៉ែត្រ​ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here