ស្វែងយល់ពីអង់គ្លេស៖ អគារខ្ពស់កប់ពពកនៅទីក្រុងឡុងដ៍កំពុងកើនឡើងខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ តាមការស្ទង់សិក្សាមួយដែលបានចេញផ្សាយ កាលពីថ្ងៃពុធនេះ ដោយស្ថាបត្យកម្មថ្មីទីក្រុងឡុងដ៍ (New London Architecture) ដែលជាវេទិកាឯករាជ្យសម្រាប់ការរៀបចំផែនការទីក្រុងនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសបានបង្ហាញឱ្យដឹងថា ចំនួនអគារខ្ពស់កប់ពពកនៅក្នុងទីក្រុងដ៏ធំមួយនេះ កំពុងតែកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅហ្នឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។

របាការណ៍ដដែលបញ្ជាក់ថា ចំនួនអគារខ្ពស់សរុបទាំងអស់មានចំនួន៥១០អាគារ ដែលមានកម្ពស់ចាប់ពី២០ជាន់ឡើង ត្រូវបានគេគ្រោងសាងសង់ និងកំពុងសាងសង់នៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ខណៈអ្នកអភិវឌ្ឍន៍មួយចំនួនមានអារម្មណ៍ថាចង់សាងសង់អាគារនៅតាមបណ្តាជាយក្រុងវិញម្តង។

ការសិក្សាដដែលបានកត់សម្គាល់ថា តួលេខនេះបានកើនឡើង១២ភាគរយធៀបនឹងកាលពីឆ្នាំ២០១៦ ហើយក្នុងចំណោ​មអាគារ៥១០ មានអាគារខ្ពស់ចំនូន១១៥កំពុងសាងសង់នាពេលថ្មីៗនេះ។

Advertisement

ក្នុងទីក្រុងឡុងដ៍ដែលមានអគារខ្ពស់ៗជាច្រើន រួមមាន Spire London នៅតំបន់ Canary Wharf ដែលមានកម្ពស់២៣៥ម៉ែត្រ ដែលនឹងក្លាយជាសំណង់អគារមួយក្នុងចំណោមសំណង់អគារ ដែលមានកំពស់បំផុតរបស់អឺរ៉ុប នៅពេលគំរោងនេះបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ ហើយអគារShardមានកម្ពស់៣១០ម៉ែត្រ នៅក្នុងទីក្រុងឡុងនៅតែជាអាគារខ្ពស់ជាងគេនៅអឺរ៉ុបខាងលិច។

ការស្ទង់មតិនេះបានកត់សម្គាល់ផងដែរថា អគារកប់ពពកត្រូវបានគេសាងសង់     ឱ្យស្មើៗគ្នា នៅទីក្រុងឡុងដ៍ដោយសាររចនាសម្ព័ន្ធសំណង់ មានកម្ពស់ខ្ពស់មាននៅក្នុងបន់មួយចំនួនដូចជា តំបន់ Battersea Greenwich Lambeth និង Poplar។

មានតែទីក្រុងចំនួន៧ប៉ុណ្ណោះនៃចក្រភពអង់គ្លេស ដែលមិនមានការសាងសង់អា គារខ្ពស់ៗ ដូចជា ទីក្រុងBexley, Enfield, Havering និងHillingdonជាដើម។

ប្រមាណ៩០ភាគរយនៃអគារខ្ពស់កប់ពពក ដែលនឹងដុះឡើងនាពេលខាងមុខនេះ គឺសម្រាប់ការប្រើប្រាស់ជាលំនៅដ្ឋាន ដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងផ្តល់នូវចំនួន ១០៦,០០០យូនីតដាក់ចូលទៅក្នុងទីផ្សារតម្លៃសម្យរបស់ទីក្រុងឡុងដ៍។

លោក Peter Murray ប្រធានស្ថាបត្យកម្មទីក្រុងឡុងដ៍បានឲ្យដឹងថា “ដោយសារចំនួនប្រជាពលរដ្ឋនៅក្នុងទីក្រុងឡុងដ៍បន្តកើនឡើង ហេតុនេះទើបតម្រូវការលំនៅដ្ឋានថ្មីក៏កើនឡើងខ្ពស់”។លោកបន្តថា “តាមទស្សនៈរបស់ខ្ញុំយល់ឃើញ ការសាងសងអគារខ្ពស់ៗនៅកន្លែងដែលត្រឹមត្រូវ គឺជាផ្នែកមួយដោះស្រាយដ៏សមស្រប”៕

- Advertisement -

Leave a Reply