ស្វែងយល់ពីអាស៊ាន! តម្លៃលំនៅដ្ឋានឯកជននៅសឹង្ហបុរីកើនឡើងជិត៨ភាគរយ

0

ដោ វុត្ថា

សឹង្ហបុរីៈ តម្លៃលំនៅដ្ឋានឯកជនក្នុងប្រទេសសឹង្ហបុរី បានកើនឡើង៧,៩ភាគរយ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ បើធៀបទៅនឹងឆ្នាំ២០១៧តម្លៃលំនៅដ្ឋាននៅប្រទេសដែនកោះនេះកើនឡើងត្រឹមតែ១,១ភាគរយប៉ុណ្ណោះ

របាយការណ៍ អាជ្ញាធរអភិវឌ្ឍន៍ឡើងវិញនៅទីប្រជុំជន (Urban Redevelopment Authority ) ដែលបានចេញផ្សាយនៅថ្ងៃទី ២ ខែមករានេះបានឲ្យដឹងថា យ៉ាងណាក៏ដោយការកើនឡើងនេះហាក់នៅមានកម្រិតយឺតនៅឡើយ បន្ទាប់ពីរដ្ឋាភិបាល មានវិធានការត្រជាក់កាលពី ខែកក្កដា ២០១៨កន្លងទៅដើម្បីស្រោចស្រង់លើទីផ្សារ។

- Video Advertisement -

របាយការណ៍ដដែលបន្តថា តម្លៃលំនៅដ្ឋានឯកជន កើនឡើងយឺតត្រឹមតែ០.៥ ភាគរយ ប៉ុណ្ណោះ ត្រឹមត្រីមាសទី៣ នៃឆ្នាំ ២០១៨ កន្លងទៅនេះ  ហើយបានធ្លាក់ចុះ ០.១ ភាគរយក្នុងត្រីមាសទី៤ម្យ៉ាងទៀតតម្លៃលំនៅដ្ឋាននៅក្នុងតំបន់ Core Central Region បានធ្លាក់ចុះ១.៥ ភាគរយ បើធៀបទៅហ្នឹងត្រីមាសទី៣ កើនឡើង១.៣ភាគរយ ។ តម្លៃនៅក្នុងតំបន់ Rest of Central Region  កើនឡើង១.៨ ភាគរយ អំឡុងពេលដូចគ្នា ខណៈតម្លៃនៅក្នុងតំបន់ Outside Central Region ធ្លាក់ចុះ០.៨ភាគរយ។

និយាយដោយរួម សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ តម្លៃលំនៅដ្ឋាននៅក្នុងតំបន់ទាំង៣ កើនឡើង ទោះក្នុងត្រីមាសខ្លះធ្លាក់ចុះក៏ដោយ។

លោក Eugene Lim មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន ERA Realtyបានថ្លែងថា ការឡើងថ្លៃនៅក្នុងតំបន់ទាំងនេះ ដោយសាការចាប់ផ្តើមសម្ពោធគម្រោងថ្មីៗ ដូចជា Parce Esta , ផ្ទះសំណាក់ Kent Ridge Hill Residence, Whistler Grand និង Arena Residences

លោករំពឹងថា តម្លៃនឹងរក្សាស្ថេរភាពនៅឆ្នាំ២០១៩នេះដោយសារមានគម្រោងសម្ពោធដាក់លក់ថ្មីៗជាច្រើននៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយលោកក៏បានព្រមានថាភាពមិនប្រាកដប្រជា ដូចជា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងជម្លោះឆ្លងដែនជាមួយប្រទេសម៉ាឡេស៊ីអាចមានការប្រកួតប្រជែងខ្លះផងដែរ។

លោក Ismail Gafoor នាយកប្រតិបត្តិក្រុមហ៊ុន PropNex Realty បាននិយាយថាតម្លៃលំនៅដ្ឋានឯកជននឹងកើនឡើងពី១ ទៅ២ភាគរយនៅឆ្នាំនេះ ដោយសារតែកត្តាជាច្រើនដូចជាការលក់តាមនៅអាឡិច និងតម្លៃដីខ្ពស់។

ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន Orange Tee  លោក Christine Sun បានឲ្យដឹងស្រដៀងគ្នដែរថា តម្លៃលំនៅដ្ឋានឯកជនដែលនឹងត្រូវដាក់លក់នាពេលខាងមុខ គឺមិនធ្លាក់ចុះខ្លាំងនោះទេ ដោយអ្នកអភិវឌ្ឍន៍បានទិញដីទាំងនេះក្នុងតម្លៃខ្ពស់ ក្នុងអំឡុងពេលនៃការលក់ជារួមកាលពីពេលថ្មីៗនេះ។

លោកបន្តថា ដូច្នេះយើងរំពឹងថាតម្លៃនឹងបន្តមានស្ថេរភាពនិងអាចកើនឡើងក្នុងល្បឿនយឺតចន្លោះពី១% ទៅ៣% សម្រាប់ឆ្នាំ២០១៩ ទាំងមូល

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here