ស្វែងយល់ពីអាស៊ាន! ទីផ្សារអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីនឹងបន្តងើបឡើង

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែត New Straits Times ដែលបានចុះផ្សាយកាលពីពេលថ្មីនេះថា ទីផ្សារអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី អាចងើបឡើងវិញខ្លាំងនៅដើមឆ្នាំ ២០២០ ឬឆ្នាំ២០២១ នៅពេលដែលអ្នកស្វែងរកទិញផ្ទះ បង្កើនតម្រូវការអចលនទ្រព្យ។

អ្នកវិភាគអចលនទ្រព្យរបស់វិទ្យាស្ថានស្រាវជ្រាវ RHB លោកស្រី Loong Kok Wen បានព្យាករណ៍ទុកថា ទីផ្សារអចលនទ្រព្យប្រទេសម៉ាឡេស៊ី នឹងត្រូវឆ្លងកាត់ដំណាក់កាលរួមគ្នា ក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។ បរិមាណប្រតិបត្តិការក៏អាចស្ទុះងើបឡើងវិញបន្តិចនៅឆ្នាំនេះ។លោកស្រីបន្តថា ដោយគ្មានការរំពឹងទុកពីតម្លៃអចលនទ្រព្យក្នុងរយៈពេលខ្លីនោះ វិនិយោគិនដែលមានសក្តានុពលទំនងជាស្ថិតនៅក្រៅ ខណៈអ្នកទិញពិតប្រាកដ អាចនឹងទប់ទល់នឹងតម្រូវការ ដោយពួកគេរំពឹងថា នឹងមានការកែតម្រូវតម្លៃទំនិញ។

គម្រោងដែលមានមូលដ្ឋានយុទ្ធសាស្រ្តនៅចំណុច ដែលមានតម្លៃប្រកួតប្រជែង នឹងជំរុញទំហំនៃការជួញដូរក្នុងពេលបណ្តោះអាសន្ន ក្នុងទីផ្សារអចលន​ទ្រព្យម៉ាឡេស៊ី។

Advertisement

នៅពេលដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅតែបន្តផ្តល់ជូននូវការបញ្ចុះតម្លៃឱ្យទាក់ទាញ និងការអភិវឌ្ឍគម្រោងលំនៅដ្ឋាន មានតំលៃសមរម្យត្រូវបានគេជឿជាក់ថា នឹងមានប្រតិបត្តិការទិញ លក់ច្រើនឡើងវិញនៅលើទីផ្សារ។ ទោះជាយ៉ាងណា តម្លៃនៃការជួញដូរជាមធ្យមអាចទាបជាងមុន ដោយសារការផ្លាស់ប្តូរផ្នែកផលិតផល។

ប្រតិបត្តិករនៅក្រុមហ៊ុនអភិវឌ្ឍន៍ Mah Sing Group Bhd ដែលទើបសម្ភោធគម្រោងទីតាំងថ្មីចំនួន៦ នៅក្នុងឆ្នាំនេះបានបង្ហាញសុទិដ្ឋិយម អំពីការកំណត់ចក្ខុវិស័យរបស់ឧស្សាហកម្មអចលនទ្រព្យក្នុងរយៈពេលខ្លី។

លោក Tan Sri Leong Hoy Kum នាយកគ្រប់គ្រងក្រុមហ៊ុន Mah Sing បានមានប្រសាសន៍ថា ឧស្សាហកម្មអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងមានសុខភា​ពល្អនៅពាក់កណ្ដាល និងរយៈពេលខ្លី ដែលត្រូវបានគាំទ្រដោយប្រជាពលរដ្ឋវ័យក្មេង ដែលកំពុងកើនឡើងនិងអត្រាគ្មានការងារធ្វើទាប។

អចលនទ្រព្យដែលជាទ្រព្យសម្បត្តិវិនិយោគ នៅតែជាទម្រង់មួយនៃការវិនិយោគដ៏មានសុវត្ថិភាពបំផុត និងជារបងការពារល្អប្រឆាំងនឹងអតិផរណា៕

- Advertisement -

Leave a Reply