អគារខុនដូតម្លៃ៣០លានដុល្លារបញ្ជាក់ពីការបញ្ចប់គម្រោងរបស់ខ្លួន

0

ដោយ វុត្ថា

ភ្នំពេញ៖ ខុនដូដ៏ប្រណីតថ្មីមួយ ដែលមានកំពស់៣៦ជាន់ The Penhouse Resident ក្រោមទុនវិនិយោគប្រមាណ៣០​លា​នដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់​ជាផ្លូវ​កា​រ​នៅចុង ឆ្នាំ២០១៨នេះហើយ។

លោក​ឧកញ៉ា លី ហុង អ្នកវិនិយោគគម្រោង The Penthouse Resident បានឲ្យដឹង​កាល​ពីថ្ងៃម្សិលម៉ិញនេះថា គម្រោង​ខុនដូ​ស្នាក់នៅលំដាប់ផ្កាយប្រាំ កម្ពស់៣៦ជាន់នេះ បាន​ចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៦​ និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ខាង​មុខនេះ។ លោកបន្តថា ខុនដូនេះសាងសង់នៅលើទំហំផ្ទៃដី ២០០០ម៉ែត្រការ៉េ នៅលើបណ្ដោយផ្លូវសុធា​រស ទល់មុខនឹងអ៊ីអនម៉លទី១។ ខុន​ដូនេះ ត្រូវបានចែកចេញជាប្រាំប្រភេទ និងមានបន្ទប់​រហូត​ដ​ល់៤៥៨យូនីត ដោយមានតម្លៃ​ចាប់​ពី១០ម៉ឺនដុល្លារ រហូតដល់១លានដុល្លារ។

លោកឧកញ៉ាបានបន្តថា រហូតមកពេលនេះគម្រោង The Penthouse ទទួលបាន​ការ​បញ្ជាទិញពីអតិថិជន ប្រមាណ៧០ភាគរយហើយ ក្នុងនោះអតិថិជនជាជនជាតិខ្មែរ៥០ភា​គរ​យ​​និងបរទេស៥០ភាគរយ។ លោកឧកញ៉ាបានឲ្យដឹងទៀតថា លោកកំពុ​ង​តែស្វែងរកទី​តាំង​នៅ​​តាមតំបន់ ដែលមានសក្តានុពលនៅក្នុងរាជធានីភ្នំពេញ ដើម្បីសាងសង់គម្រោងអាគារ​ខុនដូ​ទី​២បន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ដោយសារ​តែបច្ចុប្បន្នប្រ​ជា​ពល​រដ្ឋកម្ពុជាមួយចំនួន ចាប់ផ្តើមនិយមចូលចិត្តរស់នៅលំនៅដ្ឋាន តាមបែបទំនើប និងស៊ីវិ​ល័​យ​ដូចបណ្តាប្រទេសជឿនលឿនដែរ។

Advertisement

លោកតាំង គីមថេងអ្នកអភិវឌ្ឍន៍គម្រោង The Penthouse Resident បានមានប្រសាស​ន៍ឲ្យដឹងផងដែរថា ការដែលដែលអតិថិជនទាំងខ្មែរ និងបរទេសបញ្ជាទិញខុនដូនេះ​ច្រើន​ដោ​យសារតែខុនដូដ៏ប្រណិតនេះ មានទីតាំងល្អស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ​ពិសេសស្ថិត​នៅ​​ទល់មុខផ្សារទំនើបអ៊ីអនម៉ល រួមទាំងមានការរចនាស្រស់ស្អាត មានអាងហែទឹក កន្លែង​ហា​ត់ប្រាណ សូណា ស្កាយបារវិល និងភោជនីដ្ឋានវិលដំបូងគេបង្អស់នៅកម្ពុជា ព្រមទាំង​តម្លៃសមរម្យ ដែលអាចឲ្យអតិថិជនទូទៅអាចទទួលយកបាន។ លោកបន្តថា គម្រោងនេះ នឹង​អា​ចជួយលើកមុខមាត់ សោភ៏ណ្ឌភាពទីក្រុងទាំងមូល និងទាក់ទាញភ្ញៀវទេសចរណ៍​ផង​ដែរ។

លោកឧកញ៉ាបានបន្តថា បើទោះបីជាបច្ចុប្បន្នកម្ពុជា “អគារ​ខុនដូ​មានការ​រីក​លួតលា​ស់​ច្រើនយ៉ាងណាក្តី ក៏លោកឧញ៉ានៅតែមានជំនឿជាក់ថា គម្រោងរបស់​លោកនឹង​ទទួលបាន​ភាពជោគជ័យ ដោយសារតែអតិថិជនមានទំនុកចិត្តមកលើគម្រោងរបស់យើង”៕

- Advertisement -

Leave a Reply