អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ AXIS​ បើកទ្វារ​ស្វាគមន៍​ម្ចាស់ផ្ទះ​ និង​អតិថិជន​ជួល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វិស័យ​ខុន​ដូ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពីសំណាក់​ប្រជាជន​ខ្មែរ​ ជាក់ស្ដែង​ដូចជា​អគារ​ខុន​ដូ​ Axis​ Residences​ ដែល​បាន​បញ្ចប់​ការសាងសង់​បាន​ និង​កំពុង​បើកទ្វារ​ស្វាគមន៍​ម្ចាស់​លំនៅ​ដ្ឋាន​ និង​អតិថិជន​ចង់​ជួល​សំរាប់​រស់នៅ​ ប្រកបដោយ​ភាព​ស៊ីវិល័យ​។

អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​លើកឡើង​ថា​ ការ​ជ្រើសរើស​ទីតាំង​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព​ នៅក្នុង​ខុន​ដូរ​គឺជា​ជម្រើស​មួយ​ដ៏​ត្រឹមត្រូវ​បំផុត​ ដែល​វា​ក្រៅពី​បង្ហាញ​នូវ​ភាព​ទាន់សម័យ​ ថែមទាំង​ផ្តល់​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ខ្ពស់​ទៀតផង​។

ប្រធាន​ផ្នែក​លក់​ប្រចាំ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ ស្លឹក​ឫទ្ធិ​ រៀល​ធី​ លោក​ ណុំ​ សុខ​រ៉ា​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​បាន​ចាប់ផ្តើម​ងាក​មករ​កលំនៅ​ដ្ឋាន​បែប​សហសម័យ​ នៅក្នុង​អគារ​ខុន​ដូរ​ទំនើប​ៗ ជាពិសេស​ សម្រាប់​អ្នកជំនួញ​ និង​អ្នកបម្រើ​ការងារ​នៅក្នុង​អង្គការ​ ឬក្រុមហ៊ុន​ឯកជន​ជាដើម​។

លោក​បាន​បន្ត​ថា​ “ជាក់ស្ដែង​ ពេលនេះ​សំណង់​ខុន​ដូ​ AXIS​ Residences​ បណ្តោ​ យផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ដែល​ទើបតែ​បញ្ចប់​ការសាងសង់​ទាំងស្រុង​ បាន​ទទួលការ​ស្វាគមន៍​ និង​គាំទ្រ​ពីសំណាក់​អតិថិជន​ចំរុះ​ជាតិសាសន៍​ជាច្រើន​ ដែល​ក្នុង​នោះ​ក៏បាន​ជនជាតិ​ខ្មែរ​ផង​ដែរ​”។

លោក​ណុំ​ សុខ​រ៉ា​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ខុន​ដូ​ AXIS​ Residences​ បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​អតិថិជន​ ដែល​ចង់​ចូល​រស់នៅ​ក្នុង​សំណង់​ខុន​ដូ​ដ៏​ទំនើប​មួយ​នេះ​។ លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​អតិថិជន​ដែល​ជា​អ្នកទិញ​ សម្រាប់​លំនៅ​ដ្ឋាន​ផ្ទាល់ខ្លួន​ និង​ក្រុម​គ្រួសារ​នោះ​ សម្រាប់​អតិថិជន​ដែល​មិនទាន់​មានលទ្ធភាព​ទិញ​ ក៏អាច​ចូល​មក​រស់នៅ​ក្នុង​ខុន​ដូ​លំ​ដាប់​ស្ដ​ង់​ដា​ របស់​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន​ដែរ​ ដោយ​ការជួល​ជាប្រចាំ​ខែ​ និង​ជាប្រចាំ​ឆ្នាំ​ ជាមួយនឹង​តម្លៃ​សមរម្យ​។

លោក​បាន​បន្ត​ទៀត​ថា​ “ខុន​ដូ​ AXIS​ Residences​ បាន​ផ្តល់​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​អតិថិជន​ដែល​ស្នាក់នៅ​ដោយ​ការជួល​ ជាមួយនឹង​ល័ក្ខខ័ណ្ឌ​នៃ​ការ​បង់ប្រាក់​ប្រចាំខែ​នី​មួយ​ៗយ៉ាង​សាមញ្ញ​ជាទីបំផុត​”។លោ​កបន​ន្ត​ថា​ “ខុន​ដូ​ AXIS​ Residences​ មាន​ទីតាំង​ល្អ​បំផុត​ស្ថិត​កណ្តាល​ក្រុង​ ជាប់​នៅ​ផ្លូវ​ធំ​ ជាពិសេស​ជិ​តព្រលា​នយន្តហោះ​ ដែល​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​”។

សំណង់​ខុន​ដូ​ AXIS​ Residences​ ដែល​មាន​រចនា​បទ​បែប​ទីក្រុង​សិង្ហបុរី​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​ និង​កម្រិត​សោភ័ណភាព​បៃតង​ មាន​ចំនួន៨អគារ​ ស្មើនឹង​ជាង៥៦០យូនី​ត មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ មាន​ចម្ងាយ​ប្រមាណ១០០០ម៉ែត្រ​ពី​ព្រលា​នយន្តហោះ​ភ្នំពេញ​-អន្តរជាតិ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​បាន​ តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៩២​ ២១​ ៦៦​ ៥៥​ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​នេះ​ និន្នាការ​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​មួយចំនួន​ពិតជា​បាន​ងាក​ទៅ​ចាប់អារម្មណ៍​លើ​វិស័យ​ខុន​ដូ​ពិតមែន​ ជាពិសេស​ អ្នក​ដែល​មានកម្រិត​ជីវភាព​មធ្យម​ និង​បង្គួរ​ ។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ប្រាក់ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់​មួយចំនួន​ បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​ដូ​ ដោយសារតែ​ខុន​ដូ​ភាគច្រើន​មាន​ទីតាំងនៅ​កណ្តាល​ក្រុង​ ស្រប​ពេល​ការ​កកស្ទះ​ចរាចរណ៍​ និង​ការ​កើនឡើង​នៃ​តម្លៃ​ដី​ ក៏បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ការ​គិត​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ផង​ដែរ​”។

លោក​បាន​បន្ត​ថា​ ប្រជាជន​រស់នៅ​ប្រទេស​អភិវឌ្ឍ​ និង​ជឿនលឿន​ភាគច្រើន​ ការរស់នៅ​ក្នុង​ខុន​ដូ​គឺជា​ជម្រើស​ដំបូង​គេ​បំផុត​ ដោយសារតែ​មានបាន​ផ្តល់​ភាព​ងាយស្រួល​ និង​ល្អ​ប្រសើរ​ជាច្រើន​ ជាពិសេស​ ចំណេញពេលវេលា​ក្នុង​ការ​ធ្វើដំណើរ​បំពេញការងារ​ជាដើម​។

លោក​បន្ត​ទៀត​ថា​ “បើ​នៅ​ប្រទេស​គេ​ខុន​ដូ​ ដែល​ស្ថិតនៅ​ផ្លូវ​ធំ​ និង​ជិ​តព្រលា​នយន្តហោះ​គឺ​មានតម្លៃ​ថ្លៃ​ ដោយសារតែ​គេ​អាចយ​កធ្វើជា​សេវា​ផ្គត់ផ្គង់​ ការ​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ឬអ្នកដំណើរ​ដែល​រង់ចាំ​ការហោះហើរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here