អបអរ​សា​ទារ៖ សម្ដេច​តេ​ជោ​ផ្ដល់​កាដូ​ថ្មី​មួយទៀត​ដល់​អ្នក​ខេត្តក្រចេះ

0

នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​ការចូលរួម​ពី​ឯកឧត្ដម ធុន គ្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្ដម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ស ចំរុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និង​កម្មក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ប្រមាណ១២០នាក់។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ពាន​ឆ្លងទន្លេ​ថ្មី​មួយទៀត​នៅ​ខេត្តក្រចេះ​នេះ​នឹងត្រូវ​សាងសង់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ។ ការសាងសង់​ស្ពាន​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ ប្រទេសជាតិ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ព្រោះ​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​មានការ​កើនឡើង​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។  លើសពីនេះទៅទៀត ស្ពាន​នេះ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មួយកម្រិត​ធំ​បន្ថែមទៀត ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ​នេះ​តែម្ដង។

ឆ្លៀត​ក្នុងឱកាស​សំណេះសំណាល​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សម្រួល​សេវាសាធារណៈ​ដែល​ផ្ដោតលើ​ចំណុចសំខាន់ៗបី​គឺ ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​តម្លាភាព និង​ធ្វើឱ្យមាន​ប្រសិទ្ធភាព ដូចជា​ការបង្កើតឱ្យមាន​ឆៀក​ចល័ត​ដើម្បី​រំកិល​សេវា​នេះ​ឱ្យ​ទៅជិត​ប្រជាពលរដ្ឋ សេវា​ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន ដោយ​ធ្វើការ៧ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ណ៍ និង​ប្រើ​រយៈពេល​តែ១៥នាទី​គត់​ដើម្បី​ប្ដូរ​ឬ​ពន្យា​បណ្ណ​បើកបរ​មួយ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ប្រជាពលរដ្ឋ​ទិញ​ម៉ូតូ​ភ្លាម​បាន​ផ្លាកលេខ​ភ្លាម ព្រមទាំង​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​សម្រេច​ក្នុង​វិស័យ​ដឹកជញ្ជូន​ដូចជា៖ ការតភ្ជាប់​ផ្លូវដែក​ពី​ប៉ោយប៉ែ​តទៅ​សិរិ​សោ​ភណ្ឌ ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ស្ពាន​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ ការតភ្ជាប់​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ និង​ការដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ។

លើសពីនេះទៅទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បង្ហាញ​ពី​គម្រោងថ្មីៗដែល​ត្រូវអនុវត្ត​បន្ត រួមមាន៖ ការ​ព​ង្រី​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៣ ពី២គន្លង​ទៅ៤គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក ការសិក្សា​គម្រោង​សាងសង់​ផ្លូវជាតិ​ពី​បាត់ដំបង​ទៅ​ខេត្តកោះកុង និង​គម្រោងផ្សេងៗទៀត​ជាច្រើន។

Advertisement

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា៖ សមិទ្ធផល​ដ៏​ឧត្ដុ​ង​ឧត្ដម​ទាំងនេះ​កើតចេញពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រធាន​មន្ទីរ​ក្នុងការ​ផ្ដល់​ថវិកា​បន្ថែ​ម​ដើម្បី​ជួសជុល​ផ្លូវ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​ជម្រាប់​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ដឹកជញ្ជូន​លើ​ទម្ងន់​កម្រិត​កំណត់ និង​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​និង​ធ្វើជា​ប្រចាំ​ចំពោះ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ព្រោះ​ថាបើ​រថយន្ត​តែមួយ​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ២០តោន​គឺ​ស្មើនឹង​រថយន្ត ១៦០ ០០០គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត។ ករណីនេះ​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួសជុល​ផ្លូវ​ឡើងវិញ​ក្នុងមួយឆ្នាំ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ និង​បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទាំងអស់​រួបរួម​សា​គ្គី​សហការគ្នា​ឱ្យបាន​រឹងមាំ បន្ថែមទៀត ហើយ​សូមកុំ​ឱ្យមាន​ការបែងចែក​ជា​ក្រុម ឬ​ជា​បក្សពួក ពោលគឺ​យើង​មាន​ក្រុម​តែមួយគត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ក្រុម​នេះ​មាន​តួនាទី​រួបរួមសាមគ្គី​គ្នា​បម្រើ កសាង និង​អភិវឌ្ឍ​ប្រទេស​របស់​យើង​ឱ្យមាន​ការរីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ក៏បានផ្ដល់​កិត្តិយស​ក្នុង​ការចែក​គ្រឿង​ឥស្សរិយយស​ថ្នាក់​ធិ​ប​ធិ​ន្ន​ចំនួន៣នាក់ ថ្នាក់​អស្ស​រិ​ទ្ធិ​ចំនួន៣នាក់ មេដាយមាស​ចំនួន១០នាក់ និង​មេដាយសំរិទ្ធ​ចំនួន១នាក់ ជូន​មន្ត្រី​ឆ្នើម​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ព្រមទាំង​ជូន​ថវិកា​ក្នុងម្នាក់ៗចំនួន៤ម៉ឺន​រៀល​ផងដែរ៕

- Advertisement -

Leave a Reply