អភិបាលខេត្តកំពតចាប់ផ្តើមពិភាក្សាគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត

0

ដោយវុត្ថា
ខេត្តកំពត: លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បាននឹងកំពុងភិក្សាជាមួយប្រតិភូវិនិយោគិនចិន លើគម្រោងសាងសង់រថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត នៅសាលប្រជុំសាលាខេត្តកំពត។


នៅក្នុងជំនួបពិភាក្សាការងារងជាមួយប្រតិភូវិនិយោគិនចិន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ លោកជាវ តាយ បានបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្តកំពត ពិសេសធនធានធម្មជាតិ រ៉ែធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធគមនោគមន៍ទាំងផ្លូវទឹក/ផ្លូវគោក ផ្លូវរថភ្លើង កំពង់ផែ មានភូមិសាស្ត្រជាប់ជាមួយខេត្តព្រះសីហនុ និងប្រទេសវៀតណាម ដែលសុទ្ធតែជាបរិស្ថានល្អអំណោយផលដល់ការវិនិយោគ។

- Advertisement -

លោកតំណាងប្រតិភូវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈ​ពិសេសរបស់ខេត្តកំពត និងមានគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំព​ត ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។

Advertisement


លោកជាវ តាយបានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាជាមុនសិនលើការសិក្សាទីតាំង និងចំនួនផ្លូវរថភ្លើង ដើម្បីជាមូលដ្ឋានក្នុងកិច្ចប្រជុំពិភាក្សានាពេលខាងមុខ។ រដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់កិច្ចសហការល្អជាមួយភាគីចិន ជម្រុញឲ្យគម្រោងវិនិយោគដំណើរការតាមផែនការ។

- Advertisement -


កាលពីចុងឆ្នាំមុនលោកជាវ តាយបានបង្ហើបពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន​លឿនភ្នំពេញ ទៅកាន់ខេត្តកំពត និងគ្រោងសាងសង់ព្រលានយន្តហោះរបស់ខេត្តផងដែរ ដោយគ្រោងចំណាយទុនវិនិយោគជាង៥០លានដុល្លារអាមេរិក ប៉ុន្តែមន្រ្តីជំនាញបានលើកឡើងថា គំរោងទាំងពីរក្នុងទំហំទឹកប្រាក់ប៉ុណ្ណឹងមិនអាចធ្វើបានទេ៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here