អស្ចារ្យៈក្រុមហ៊ុនបរទេសវិនិយោគនៅកម្ពុជាកើនដល់ ២១៥២ ក្រុមហ៊ុនហើយ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ តើអ្នកដឹងទេថារហូតមកទល់ពេលនេះ មានក្រុមហ៊ុនបរទេសប៉ុន្មានមកវិនិយោគនៅ​កម្ពុជា? បើយោងតាមតួលេខបង្ហាញដោយក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧​កន្លងមកនេះ មានក្រុមហ៊ុនបរទេសសរុប២១៥២ក្រុមហ៊ុន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ពួកគេបានវិនិយោគលើ​វិស័យសំខាន់ៗចំនួន៤ រួមមានវិស័យទេសចរណ៍មានចំនួន១៥៨ក្រុមហ៊ុន វិស័យកសិកម្មចំនួន១៩៣​ក្រុមហ៊ុន វិស័យហេដ្ឋារចនាសម្ពន្ឋចំនួន ១៣១ក្រុមហ៊ុន និងវិស័យរោងចក្រ សហគ្រាសផ្សេងៗ​ចំនួន១៦៧០ក្រុមហ៊ុន។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៣ មិនានេះថា ការកើនឡើងនៃក្រុមហ៊ុនអន្តរជាតិទាំងនោះ ដោយសារបរិយាកាស​វិនិយោគកាន់តែប្រសើរ ពិសេសកំនើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឲ្យកម្ពុជាជាកន្លែងមួយ​ទាក់ទាញ​អ្នក​វិនិយោគបរទេសយ៉ាងខ្លាំង។ អ្នកនាងបន្តថា “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១​នៅអាស៊ាន ដែល​មានកំនើនសេដ្ឋកិច្ចល្អជាងគេ និងមានការរីកចម្រើនលឿនជាងគេ”។

Advertisement

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market consultingបានថ្លែងថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ប្រហែលក្រុមហ៊ុនមកពីប្រទេសចិន កោះត៉ៃវ៉ាន់ និងក្រុងហុងកុងបានមកវិនិយោគនៅកម្ពុជាច្រលនជាងគេ នៅលើវិស័យរោងចក្រ សហគ្រាស វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសារកម្ពុជាស្ថិតនៅក្នុង​គោលនយោបាយផ្លូវសូត្រ ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ។ លោកបន្តថា “អ្វីជាការលើកឡើងពី​ស្ថាប័ន​អន្តរជាតិបានបង្ហាញថា បរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ប៉ុន្តែមិនទាន់​ដល់កម្រិតដែលអ្នកវិនិយោគពីអឺរ៉ុបចង់បាននៅឡើយទេ”៕

 

- Advertisement -

Leave a Reply