អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ៥រូប​និយាយ​ពី​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​អចលនទ្រព្យ​មុន​ដំណាច់ឆ្នាំ​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ឆ្នាំ២០១៩​ បាន​ជិត​បញ្ចប់​នូវ​រយៈពេល៦ខែ​របស់​ខ្លួន​ហើយ​ ដោយ​អ្វី​ៗស្ថិតនៅ​ក្នុង​ភាពល្អ​ប្រសើរ​ ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ ការទិញ​លក់​បន្ត​កើនឡើង​ ប៉ុន្តែ​រយៈពេល៦ខែ​បន្ទាប់​មាន​សភាព​យ៉ាងណា​ អ្នកជំនាញ៥រូប​ក្នុង​វិស័យ​នេះ​បាន​លើកឡើង​នូវ​ទស្សន​ខុស​ៗគ្នា​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចន​វត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៣​ មិថុនា​នេះ​ថា​ ស្ថានភាព​ទូទៅ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ធៀប​នឹង​ឆ្នាំ២០១៨​ ដោ​យកំនើ​នក្នុង​វិស័យ​នេះ​មាន​ភាព​សមាមាត្រ​ នឹង​កំនើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​សំរាប់​វិស័យ​នេះ​។

លោក​បន្ត​ថា​ “តម្លៃ​អចលនទ្រព្យ​ក្នុង​ឆ្នាំនេះ​ មា​នកំនើន​ចន្លោះ​ពី១០ទៅ ១៥ភាគរយ​ ជា​កំនើន​មាន​ភាពល្អ​ប្រសើរ​ធៀប​នឹង​កំនើន​សេដ្ឋកិច្ច​”។ លោក​បន្ត​ថា​ “បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ស្ថានភាព​ឆ្នាំ២០១៩នេះ​អាច​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ប៉ុន្តែ​មិនល្អ​ខ្លាំង​ណាស់ណា​នោះ​ទេ​”។

តើ​ផ្នែក​អ្វី​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ឆ្នាំនេះ​? លោក​ច្រឹក​ សុ​ខនី​មបាន​មាន​ប្រសា​សាសន៍​ឲ្យដឹង​ថា​ ការទិញ​លក់​ដីធ្លី​ និង​លំនៅ​ដ្ឋាន​មាន​ភាពល្អ​ប្រសើរ​ និង​មាន​គំរោង​អភិវឌ្ឍ​ន៍​ធំៗ​ជាច្រើន​បាន​ប្រកាស​សាងសង់​ តែ​មាន​ចំនួន​តិច​ជាង​ឆ្នាំមុន​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​ថា​ ភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​ សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ក្នុង​វិស័យ​សំណង់​ នៅតែ​មាន​ភាពល្អ​ប្រសើរ​។ លោក​បាន​បន្ត​ទៀត​ថា​ យើង​រីករាយ​ និង​សាទរ​ចំពោះ​សមិទ្ធផល​ពី​វិស័យ​មួយ​នេះ​ ដែល​កំពុងតែ​ចូលរួម​លើកកម្ពស់​មុខមាត់​របស់​ប្រទេស​កម្ពុជា​គួរ​ជា​ទី​មោទ​នៈ​។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោក ឃាង ពុទ្ធី។ រូបថត៖ សហការី

​លោក​បន្ត​ទៀត​ថា​ “រីកចម្រើន​របស់​វិស័យ​អចលនទ្រព្យ​ ជា​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ និង​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​មានការ​កើនឡើង​ជាលំដាប់​”។ លោក​បន្ត​ទៀត​ថា​ “នៅពេល​មាន​លំហូរ​វិនិយោគ​ពី​បណ្តា​ អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​ក្នុង​ស្រុក​កាន់តែ​ច្រើន​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការ​ជួយ​ជម្រុ​ញកំ​ណើន​ GDP​ របស់​ប្រជាជន​សរុប​ ដែល​ជួយ​ឱ្យ​កម្រិតជីវភាព​កាន់តែ​ល្អ​”។

​លោ​កពុទ្ឋី​បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ នៅពេល​ដែ​លកំនើន​តម្លៃ​អចលនទ្រព្យ​ចេះតែ​បន្ត​កើនឡើង​លើស​ពី​ក្ដី​រំពឹង​ ប៉ុន្តែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ហាក់​ស្ងប់ស្ងាត់​ វា​អាច​នឹង​ជះឥទ្ធិពល​មិនល្អ​ត្រឡប់មកវិញ​ នៅក្នុង​ប្រទេស​មួយ​នេះ​។ លោក​បន្ត​ទៀត​ថា​ នៅពេល​តម្លៃ​ដី​ចេះតែ​បន្ត​កើនឡើង​ខ្ពស់​ វា​នឹង​ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​ ហើយ​វា​នឹង​បន្ត​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​កម្រិតមធ្យម​ ឬ​ក្រោម​មធ្យម​នៅ​ឡើុយ​នោះ​ពិបាក​ក្នុង​ការ​ទទួល​បាន​លំនៅ​ដ្ឋាន​សមរម្យ​សម្រាប់​ស្នាក់នៅ​។

ចំណែក​លោកស្រី​ Grace​ Rachny​ Fong​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Century21​ Cambodia​បាន​មានប្រសាសន៍​ដោយ​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ វិស័យ​នេះ​នៅតែ​បន្ត​រីកចម្រើន​សំរាប់​រយៈពេល​ពេញ​មួយឆ្នាំ២០១៩នេះ​ ព្រោះ​រយៈ ពេល ៦ខែ​នេះ​ យើង​ឃើញ​មានសន្ទុះ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ទាំង​តម្លៃ​ដីធ្លី​ ការទិញ​លក់​ ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ និង​ការប្រកាស​គំរោង​វិ​និ​យោ​គធំៗ​នៅក្នុង​ស្រុក​ ដូចជា​គំរោង​របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ង គំរោង​របស់​ប៉េង​ ហួត​ គំរោង​របស់​ក្រុមហ៊ុន ​CHIP​ MONG​ GROUP ​ជាដើម​។

លោកស្រី​បន្ត​ថា​ “ខ្ញុំ​គិតថា​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ២០១៩​ នឹង​មាន​ភាព​រីកចម្រើន​ជាង​ឆ្នាំមុន​ ប៉ុន្តែ​ល្បឿន​ស្ថិត​ក្នុង​កម្រិត​សមស្រប​មួយ​”។

ទោះជាយ៉ាងណា​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ឋ​តែ​សុទិដ្ឋិនិយម​នោះ​ទេ​ ដោយសារ​ ការយល់​ឃើញ​ខុស​ៗគ្នា​។

អគ្គនាយក​ក្រុមហ៊ុន ​Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ២០១៩នេះ​ វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​ ហាក់​នៅ​ទ្រឹង​បន្ដិច​ ដែល​មិន​មាន​អ្វី​ប្រែប្រួល​ជាង​ពេល​បច្ចុប្បន្ន​នេះនោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ២០១៨កន្លងទៅ​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គឺ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ស្ទើរ​ទប់​លែង​បាន​ តែ​ឆ្នាំនេះ​មិន​ដូច​ឆ្នាំមុន​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ ពេលនេះ​គម្រោង​មួយចំនួន​ ដែល​កំពុង​មាន​សកម្មភាព​សាងសង់​គឺ​បន្តម​កពីឆ្នាំ​ចាស់​ទាំ​អស់​”។ លោក​បាន​បន្ត​ទៀត​ថា​ ឆ្នាំ២០១៨​ កន្លងទៅ​វិស័យ​អចលនទ្រព្យ​មាន​ភាប​ពុះកញ្ជ្រោល​ខ្លាំង​ដោយសារតែ​មាន​អ្នក​វិនិយោគ​ជនជាតិ​ចិន​ប្រជែង​ទិញ​នៅ​លើ​ទីផ្សារ​រួម​ ប៉ុន្តែ​ឆ្នាំនេះ​មិនសូវ​មាន​ទៀត​នោះ​ទេ​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Town​ City​ Reel​ Estate​ ​លោក​ វ៉ន​ ចាន់​ថន​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ បើ​តាម កាល​មើលឃើញ​ និង​ទស្សនៈ​របស់​លោក​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩នេះ​ អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​ទស្សនៈ​របស់ខ្ញុំ​ ដូចជា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ភាព​នៅ​ទ្រឹង​ ឬធ្លាក់ចុះ​នោះ​ទេ​”។ លោក​បាន​បន្ត​ទៀត​ថា​“ខ្ញុំ​មើលឃើញ​ថា​ ចាប់តាំងពី​ដើមឆ្នាំ​វិស័យ​អលន​ទ្រព្យ​ មាន​ភាពល្អ​ប្រសើរ​ស្ទើរតែ​គ្រប់​ផ្នែក​ទាំងអស់​មិនថា​ចំពោះតែ​ការ​ ទិញ​-លក់​ ឬជួល​ នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ ទីផ្សារ​ជួល​អគារ​ស្នាក់នៅ​ ទាំង​អា​ផា​តម៉ិន​ ទាំង​ខុន​ដូ​ គឺ​មាន​ភាពល្អ​ប្រសើរ​ ដោយសារតែ​លំហូរ​នៃ​ចំនួន​អ្នក​វិនិយោគ​ និង​បម្រើការ​ងារ​ជនបរទេស​មាន​ចំនួន​ច្រើន​ ជាពិសេស​ជនជាតិ​ចិន​ និង​ហុងកុង​ជាដើម​។ លោក​បន្ត​ទៀត​ថា​ “សម្រាប់​ការជួល​ទីតាំង​ការិយាល័យ​ និង​ផ្នែក​ឃ្លាំង​ ក៏​មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​ដែរ​ ហើយ​វា​ជា​ការ​ជួយ​ជម្រុ​ញឱ្យ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ បង្កើន​ការ​ផ្គត់ផ្គង់​នៅ​តាម​ទីតាំង​ដទៃទៀត​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here