អ្នកជំនាញ​និយាយ​ពី​ការប្រែប្រួល​តម្លៃ​ផ្ទះនៅ​តាម​ផ្លូ​វធំៗ​ក្នុង​ក្រុង​នៅ​ថ្ងៃ​អនាគត​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ តម្លៃ​ផ្ទះនៅ​តាម​ទីក្រុង​នានា​ ក៏ដូចជា​រាជធានី​ភ្នំពេញ​ នឹង​មានការ​ប្រែប្រួល​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ ប្រជា​សាស្រ្ត​ និង​បញ្ហា​ពាក់​ព័ន្ឋនឹងន​យោ​បាយ​។

ផ្ទះ​ដែល​ស្ថិតនៅ​តាម​ផ្លូ​វធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ ជាពិសេស​ប្រភេទ​អាជីវកម្ម​ កំពុងតែ​មានតម្លៃ​ខ្ពស់​បំផុត​រហូតដល់​ក្នុង​តំបន់​ខ្លះ​ ផ្ទះ​មួយ​ជុង​អាច​មានតម្លៃ​ប្រមាណ​ជិត ១លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ខាងមុខ​ តម្លៃ​ផ្ទះ​ទាំងនេះ​អាច​នឹង​ធ្លាក់ចុះ​វិញ​ដោយសារតែ​ការ​ថមថយ​នៃ​តម្រូវការ​ប្រើប្រាស់​។

អគ្គនាយក​ក្រុមហ៊ុន ​Khmer​ Real​ Estate​ និង​ Keller​ Williams​ Cambodia ​លោក​បណ្ឌិ​តគីម​ ហ៊ា​ង បាន​មានប្រសាសន៍​ក្នុង​វេទិកា ​«អនាគត​អចលនទ្រព្យ​កម្ពុជា​» កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​ តម្លៃ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វធំៗ​ នៅក្នុង​ក្រុង​កំពុងតែ​មាន​កំសួល​ នៃ​តម្លៃ​ខ្ពស់​រហូត​ផ្ទះល្វែង​នៅ​តំបន់​ខ្លះ​ អាច​មានតម្លៃ​រហូតដល់​ប្រមាណ​លាន​ដុល្លារ​ក្នុង​មួយ​ជុង​ ឬអាច​ខ្ពស់​ជាង​នេះ​ក៏​មាន​។

លោក​បន្ត​ថា​ “ប្រភេទ​ផ្ទះ​ដែល​អាច​ធ្វើអាជីវកម្ម​ និង​ស្ថិត​តំបន់​ល្អ​ មានតម្លៃ​ថ្លៃ​មិន​ក្រោម៥០​-៦០ម៉ឺន​នោះ​ទេ​ ដែល​ក្រៅពី​អាច​បើក​ជា​អាជីវកម្ម​ ក៏អាច​មាន​តម្រូវការ​ជួល​សម្រាប់​ធ្វើជា​ក្រុមហ៊ុន​ ឬស្ថាប័ន​ឯក​ជន​ផ្សេង​ៗ ហើយ​វា​បន្ត​សក្ដានុពល​រហូតដល់​ជាង១០ឆ្នាំទៅ​មុខ​ទៀត​”។

លោ​កគីម​ ហ៊ា​ង បាន​បន្ត​ទៀត​ថា​ “នៅ​ថ្ងៃ​អនាគត​ អាច​ចាប់ពី​ប្រមាណ២០ឆ្នាំ​ឡើង​ទៅ​ តម្លៃ​ផ្ទះ​ទាំងនេះ​អាច​នឹង​មានកម្រិត​ ឬអាច​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​នៅពេល​ដែល​តម្រូវការ​មាន​កា​ធ្លាក់ចុះ​”។ លោក​បន្ត​ទៀត​ថា​ “ការ​ធ្លាក់ចុះ​នូវ​តម្រូវការ​ ក៏​ព្រោះតែ​នៅ​ថ្ងៃ​អនាគត​ ខណៈ​ដែល​ប្រទេស​កាន់តែ​អភិវឌ្ឍ​ វិស័យ​សំណង់​មានការ​រីកចម្រើន​ អាជីវកម្ម​មួយចំនួន​នឹង​ផ្លាស់ប្ដូរ​ទៅ​លក់​នៅក្នុង​ផ្សារ​ទំនើប​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ហើយ​បណ្តា​ក្រុម​ហ៊ុន​ស្ដ​ងដារ​មួយចំនួន​ធំ​ត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់​អគារ​ពាណិជ្ជកម្ម​ផង​ដែរ​ ហើយ​ការរស់នៅ​ក៏​នឹង​ត្រូវ​ប្ដូរ​ទៅ​ក្នុង​បុរី​ អគារ​អា​ផា​តមិន​ ឬខុន​ដូ​ជាដើម​”។

​លោក​បន្ត​ថា​ ជា​បទពិសោធន៍​ ដូចជា​នៅក្នុង​ប្រទេស​ថៃ​ ប្រទេស​សិង្ហបុរី​ ជាដើម​ ភាគច្រើន​ការលក់ដូរ​ច្រើន​ឃើញ​នៅក្នុង​អគារ​ ឬផ្សារ​ទំនើប​ ហើយ​ជីវិត​នៃ​ការរស់នៅ​ក៏​ប្រែ​ទៅ​រក​ភាព​ស៊ីវិល័យ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here