អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដី​លោក​កាង​ សុធី​ បង្ហាញ​ពី​គន្លឹះ​ចំនួន​ពីរ​ដើម្បី​ទទួលផល​ចំណេញ​ពី​ការ​វិនិយោគ​

0

ដោយ​ម៉ា​ ណេត​

ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ តែង​ចង់បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ខ្លួន​ ប៉ុន្តែ​ដើម្បី​ទទួល​បានផល​ចំណេញ​ អ្នក​វិនិយោគ​ត្រូវការ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ប្រឹក្សា​និង​ចង្អុលបង្ហាញ​ដើម្បី​ទាញ​យក​ផល​លាភ​ពី​ការ​វិនិយោគ​។

អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​ លោក​ កាង​ សុធី ​អគ្គនាយក​ក្រុមហ៊ុន​C entury21​ Land​ Station​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ស្មោះត្រង់​ពី​អ្នកជំនាញ​ និង​ទំនុកចិត្ត​ពីអ​តិថិ​ជន​ជាគោល​មួយ​ ក្នុង​ការ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​ ដើម្បី​ទទួល​បានផល​ចំណេញ​។ ផ្ទុយទៅវិញ​វា​អាច​មាន​ហានិភ័យ​ បើ​ទិញ​ដី​ផ្តេសផ្តាស​។

លោក​បន្ត​ពន្យល់​ថា​ ទី១​ អ្នកជំនាញ​ ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​ ទី២​ អ្នកជំនាញ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ​ ដែល​អាច​ឲម្យ​អ្នកទិញ​ទុកចិត្ត​ឲ្យ​គាត់​ទិញ​ ហើយ​ផ្ទេរ​កម្មសិទ្ធិ​ដល់​គាត់​។ ទី២​ បើ​គាត់​ជា​អ្នកជំនាញ​មែន​ គាត់​អត់​ចង់​កម្រៃ​ជើង​សារ៣ភាគរយ​ទេ​ ព្រោះ​បើ​យើង​មើលឃើញ​ដី​នោះ​អាច​មាន​ហានិភ័យ​ យើង​អត់​ចង់បាន​កម្រៃ​ជើង​សារ៣ភាគរយ​ជាដាច់ខាត​ ព្រោះ​បើ​ទិញ​ទៅ​គាំង​លក់​មិន​ចេញ​ ដី​មិន​ឡើងថ្លៃ​ គេ​នឹង​មិន​មករ​កយើង​ទៀត​ទេ​។

លោក​បន្ត​ថា​ “អតិថិជន​របស់​យើង​ជា​លំហូរ​សាច់ប្រាក់​ដ៏​ល្អ​មួយ ​(Cash​ Flow​) ដែល​យើង​យក​មក​វិនិយោគ​ ព្រោះ​បើ​យើង​ទិញ​ឲ្យ​គេ​ យើង​អាច​ផ្តល់​ផល​ចំណេញ​ដល់​គេ​ គេ​នឹង​ពឹង​យើង​ឲ្យ​ទិញ​ដី​ឲ្យ​ពួកគេ​ម្តង​ទៀត​”។ លោក​បន្ត​ថា​ “បើ​យើង​ជួប​អ្នក​អត់​ជំនាញ​ច្បាស់លាស់​ គាត់​ចង់បាន​តែ​ផល​ចំណេញ​ពីអ​តិថិ​ជន​ នឹង​ធ្វើ​ឲម្យ​គាត់​អាច​មាន​ហានិភ័យ​ ដោយសារ​គា្មន​ល័ក្ខ​ខណ្ឌ​ច្បាស់លាស់​ក្នុង​ការ​ជួយ​លក់​ ហើយ​អាច​ធ្វើឲ្យ​អចលនទ្រព្យ​នៅ​ជាប់​គាំង​។ សម្រាប់​ខ្ញុំ​ ខ្ញុំ​មាន​វិធី​សាស្រ្ត​របស់ខ្ញុំ​ក្នុង​ការទិញ​ ខ្ញុំ​ផ្តល់​ទំនុក​ដល់​អតិថិជន​”។

ឧទាហរណ៍​ អតិថិជន​បោះទុន​វិនិយោគ​ក្នុង​ជំហាន​ដំបូង១លាន​ដុល្លារ​ ហើយ​ខ្ញុំ​ទទួល​បាន​កម្រៃ​ជើង​សារ៣ម៉ឺន​ដុល្លារ​ ហើយ​ខ្ញុំ​ជួយ​លក់​ឲ្យ​អតិថិជន​ខ្ញុំ​បាន៣ភាគរយ​ទៀត​ ហើយ​ពេល​អតិថិជន​ទទួល​បានផល​ចំណេញ​ពី​ការដែល​យើង​ណែនាំ​ ពួកគេ​នឹង​មករ​កយើង​បន្ត​ទៀត​ ហើយ​យើង​អាច​ទទួល​បាន​កម្រៃ៣ភាគរយ​ទៀត​ ដែល​នេះ​ជា​ប្រភេទ​លំហូរ​សាច់ប្រាក់​ ដែល​យើង​ទទួល​បាន​ពី​ជំនាញ​ ពី​ភាព​ស្មោះត្រង់​ និង​ការ​កសាង​ទំនុកចិត្ត​របស់ខ្ញុំ​៕នេះ​បើ​តាម​លោក​កាង​ សុធី​បញ្ជាក់ឲ្យដឹង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here