អ្នកជំនាញ​អចលនទ្រព្យ​អះអាងថា ​តំបន់​ខាងជើង​ភាគ​ខាងលិច​ក្រុងភ្នំពេញ​កំពុងមាន​សក្តានុពល​ខ្លាំង

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា តំបន់​ភាគ​ខាងជើង​ឈៀង​ខាងលិច​ក្រុងភ្នំពេញ ជា​តំបន់​មានការ​អភិវឌ្ឍន៍​ខ្លាំង​នាពេល​អនាគត ដោយសារ​តំបន់​នេះ​មាន​សក្តានុពល​ស្រដៀង​គ្នា​នឹង​តំបន់​ភ្នំពេញ​ថ្មី​នាពេល​បច្ចុប្បន្ននេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ ធ្នូ​នេះ​ថា តំបន់​ភាគ​ខាងជើង​ឈៀង​ខាងលិច​ក្រុងភ្នំពេញ​ជា​តំបន់​អភិវឌ្ឍន៍​ខ្លាំង​នាពេល​អនាគត ដោយសារ​បច្ចុប្បន្ន​មាន​បុរី​ជាច្រើន​ដូចជា​បុរី​ពិភពថ្មី បុរី​រ៉ា​វ៉ា​ណា និង​បុរី​ជាច្រើន​ទៀត​បាន​វិនិយោគ​នៅ​តំបន់​នេះ។លោក​បន្តថា បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ មាន​ភាពសមរម្យ​នៅឡើយ ដោយ​ដី​មានតម្លៃ​ចន្លោះ​ពី ១៤០ទៅ ២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្តថា “យើង​គិតថា​តំបន់​នេះ​នឹងមាន​ការរីកចម្រើន និង​តម្លៃ​ដីធ្លី​កើនឡើង​ខ្ពស់​ដូច​តំបន់​ភ្នំពេញ​ថ្មី​នា​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ។លោក​បន្តថា “ខ្ញុំ​គិតថា​ធ​អ្នកមាន​ល​ទ្ឋ​ភាព​គួរ​វិនិយោគ​នៅ​តំបន់​នេះ ដោយសារ​វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី និង​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​នោះទេ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា ដោយសារ​វា​ជា​តំបន់​ថ្មី និង​មាន​ដី​នៅសល់​ទំនេរ​ខ្លះ ហេតុនេះ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល ក្នុងការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ឲ្យ​បាន​ទូលាយ ព្រោះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ធំ​ទូលាយ​នឹង​ជួយ​ធ្វើ​ឲ្យ​តំបន់​មួយ​មានការ​អភិវឌ្ឍ​លឿន និង​ផ្តល់​ផាសុខភាព​ក្នុងការ​រស់នៅ។

Advertisement

ទាក់ទង​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នេះ​ផងដែរ លោកស្រី​តាំង ហួរ​អគ្គនាយិកា​ក្រុមហ៊ុន ​AMATAK Property Service Co, Ltd បានលើកឡើង​ឲ្យ​ដឹងផង​ដែរ​ថា ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ធ្វើ​ឲ្យ​តំបន់​មួយ មិន​ត្រឹមតែ​ផ្តល់​ផាសុខភាព​ក្នុងការ​រស់នៅ​នោះទេ តែ​ជួយ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​មានតម្លៃ​ខ្ពស់ និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

លោកស្រី​បន្តថា “ប្រជាពលរដ្ឋ​គួរ​ទុក​ដី​ចំណីផ្លូវ​ឲ្យ​បាន​ធំ ដើម្បី​សម្រួល​ដល់​ការរស់នៅ​ផង និង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​របស់ខ្លួន​បាន​ថ្លៃ​ខ្ពស់​ផងដែរ”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here