អ្នកនាំពាក្យៈមិនមានគំរោងសាងសង់រថភ្លើងអាកាសពីភ្នំពេញទៅកាន់ស្តាត មរតកសម្តេចតេជោនៅឡើយទេ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ : ស្របពេលមានពាក្យចចាមអារ៉ាម ពីការសាងសង់រថភ្លើងអាកាសពីភ្នំពេ​ញទៅកាន់ស្តាតមរតកសម្តេចតេជោ អ្នកនាំពាក្យស្ថាប័នពាក់ព័ន្ឋពីរូបបានថ្លែងថា មិនទាន់មានគំរោងសិក្សា និងការសាងសង់រថភ្លើងអាកាសនោះនៅឡើយទេ។


​លោកម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ មករាកន្លងមកថា សាលារាជធានីភ្នំពេញ មិនទាន់បានសិក្សាឬស្ថាប័នណាមួយសិក្សា ពីគម្រោងសាងងសង់ផ្លូវរថភ្លើងអាកាស(Sky Train)ពីកណ្តាលរាជធានីភ្នំពេញ ទៅកាន់ស្តាតមរតកសម្តេចតេជោហ៊ុន សែន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារនៅឡើយទេ។
​លោកបន្តថា “គំរោងនេះមិនទាន់បានសិក្សានៅឡើយទេ ហើយខ្ញុំមិនបានទទួលព៌តមាននេះនៅឡើយទេ”។

​កន្លងមកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនហៅកាត់JICAបាន​សិក្សាពីគំរោងសាងសង់ផ្លូវរថភ្លើងអាកាសចំនួន៨ខ្សែ នៅរាជធានីភ្នំពេញ ដោយត្រូវចំណាយទុនវិនិយោគ៨០០លានដុល្លារអាមេរិក ប៉ុន្តែគំរោងនេះមិនទាន់បានឆ្លើយតបពី ​រដ្ឋាភិបាលនៅឡើយទេ។


​អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយាបានបដិ​សេធព៌តមានខាងលើផងដែរ ដោយលោកបានមានប្រសាសន៍ថា លោកមិនបានដឹងពីគម្រោ​ងសាងសង់ផ្លូវរថភ្លើងអាកាសតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ស្តាតមរតកសម្តេច​​តេជោហ៊ុន សែននោះទេ។


លោកបន្តថា “តាមអ្វីដែលខ្ញុំដឹង គឺមិនមានគំរោងនេះត្រូវបានសិក្សា​នៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here