អ្នកវិនិយោគជាតិ អន្តរជាតិបានចាក់បង្ហូរទុន ៦៣០០លានដុល្លារចូលក្នុងសេដ្ឋកិច្ច

0

ដោយ គង់ សូរិយា

ភ្នំពេញ អ្នកវិនិយោគជាតិ និងអន្តរជាតិបានបង្ហូរទុន៦៣០០លានដុល្លារ អាមេរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា ភិវឌ្ឍន៍កម្ពុជា។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងងា កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ បាន​ផ្តល់​សិទិ្ធ​ដល់​គម្រោង​ស្នើសុំ​វិនិយោគ​សរុប​ទាំង​ក្នុង​ស្រុក និង​បរទេស មាន​តម្លៃ​ជា​ទឹកប្រាក់៦៣០០ពាន់​លាន​ដុល្លារ​ កើនឡើង​​ពី៣,៦ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៦​។

យោងតាមកាសែត Nikkei Asian Review បាន​ចេញ​ផ្សាយ​របាយការណ៍​នេះ​ បន្ទាប់ពីបានជួបសម្ភាសន៍ជាមួយ​លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​កាលពី​ពេលថ្មីៗនេះ​។

Advertisement

របាយការណ៍ Nikkei Asian Review បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការអនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ​នៅ​ កម្ពុជា​តាំងពី​ឆ្នាំ២០១៣មក ​តាមរយៈ​ក្រាហ្វិក​និង​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទឹកប្រាក់​សរុប​នៅ​ឆ្នាំ២០១៧ វិនិយោគ​ដែល​ស្នើឡើង​ ដោយ​ពាណិជ្ជករ​ក្នុង​ស្រុក​មាន​ពាក់កណ្តាល ខណៈ​ពាក់កណ្តាល​ផ្សេង​ទៀត​ជា​គម្រោង​ស្នើ សុំ​វិនិយោគ​ដោយ​ផ្ទាល់​ព​បរទេស (FDI) ដែល​ភាគច្រើន​ជា​គម្រោង​ស្នើសុំ​វិនិយោគ​ពី​វិនិយោគិន​ជនជាតិ​ចិន​។

លោកសុខ ចិន្តាសោភាបានថ្លែងថា “កម្ពុជា​ចាប់ផ្តើម​មាន​ឯករាជ្យភាព​ផ្នែក​ថាមពល​អគ្គិសនី​ចាប់ពី​ឆ្នាំ២០១៨នេះ​តទៅ ហើយ​តម្លៃ​អគ្គិសនី​នឹង​បន្ត​ធ្លាក់​ចុះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ប៉ះប៉ូវ​ទៅ​ដល់​កំណើន​ថ្លៃឈ្នួល​អប្បបរមា​ដែល​បន្ត​កើនឡើង​ពី​មួយ​ ឆ្នាំ​ទៅ​មួយ​ឆ្នាំ”​៕

- Advertisement -

Leave a Reply