ឧកញ៉ាតាន់ មុនីវណ្ណៈអ្នកវិនិយោគដីឡូត៍កំពុងធ្វើបាបអ្នកក្រីក្រ

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ លោកឧកញ៉ាតាន់ មុនីវណ្ណប្រធានក្រុមហ៊ុនម៉ុង រិទ្ឋីគ្រុបបានថ្លែងថា អ្នកវិនិយោគពុះដីឡូត៍លក់កំពុងធ្វើបានប្រជាជនក្រីក្រ និងវិស័យនេះកំពុងឈានទៅរកអន្តរាយនាពេលអនាគត។

​លោកបណ្ឌិតឧកញ៉ាបានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាតសមាគមអ្នកអភិ​វ ឌ្ឍន៍លំ​នៅដ្ឋានកាលពីថ្ងៃទី១១ មករាកន្លងមកថា បញ្ហាដីឡូត៍បានក្លាយជារឿងក្តៅ ដែលអ្នក​វិនិយោគដីឡូត៍ហ៊ានឲ្យកម្រៃជើងសារអ្នកលក់១០០០ទៅ១៥០០ដុល្លារក្នុងមួយឡូត៍ ដែល​ដីមានទំហំ៤គុណនឹង១៥ម៉ែត្រ។លោកបន្តថា តើដីឡូត៍បែបនេះមានការរៀបចំប្រព័​ន្ឋ​ទឹក ភ្លើង និងប្រព័ន្ឋលូបែបណា ហើយហេដ្ឋារចនាសម្ព័ន្ឋបានរៀបចំបែបណា តាមផែនកា​រអភិវឌ្ឍន៍របស់រដ្ឋាភិបាលយ៉ាងដូចម្តេច។

​លោកបន្តថា “តើអ្នកណាទៅសង់ផ្ទះនៅលើដីឡូត៍ទាំងនោះ តើគេសាងសង់ផ្ទះដូចម្តេចផ្ទះស្បូវ ផ្ទះល្វែងឬយ៉ាងណា? វានឹងក្លាយជាតំបន់ដែលមានសំណង់មិនរៀបរយ”។លោកបណ្ឌិតបន្តថា “យើងធ្វើជំនួញក៏ត្រូវមានក្រមសីលធ៌មដែរ យើងមិនគួរធ្វើបាបប្រជាជនក្រីក្រទេ ខ្ញុំមិនធ្វើទេ។ អ្នកមានទៅធ្វើបាបអ្នកក្រីក្រ នោះជារឿងមិនគួរកើតឡើងទេ”។

​លោកបណ្ឌិតឧកញ៉ាតាន់ មុនីវណ្ណបានបន្តថា យើង(សមាគមអ្នកអភិវឌ្ឍន៍លំនៅ ​ដ្ឋាន)គួរមានការជជែកគ្នា និងធ្វើការរួមគ្នាជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​ល​នវត្ថុកម្ពុជា ក្នុងសម្លេងតែមួយ ដើម្បីជជែកជាមួយរដ្ឋាភិបាលលើបញ្ហានេះ។
​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុនហាក់មិនទាន់មានប្រសិទ្ឋភាពក្នុងការទប់ស្កាត់បញ្ហានេះនៅឡើយទេ។

​ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក​សេង ឡូតបានមានប្រសាសន៍ថា បញ្ហានេះក្រសួងបានចែងលំអិតនៅក្នុងសេចក្តី​ប្រកាសស្តីពីការអភិវឌ្ឍដីរបស់ក្រសួងរួចហើយ។ ការពុះដីឡូត៍លក់ ពួកគេមានរៀបចំផ្លូវ​តាមគំរោងរបស់ពួកគេរួចហើយ។

​លោកបន្តថា “វាមិនប៉ះពាល់ដល់ការពង្រីកក្រុងនោះទេ ហើយវាមិនមានអ្វីគួរឲ្យបារម្ភនោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here