ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ទទួលយក​សំណើ​ពី​វិស័យ​ឯកជន​ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​សំណង់​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ទទួលយក​ និង​សន្យា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​។នេះ​បើ​តាម​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​។

កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ទី១៣ផ្នែក​សំណង់​នេះ​ បាន​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។ កិច្ចប្រជុំ​នេះ​ ក៏​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា​គិត​ ម៉េ​ងប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ឧកញ៉ា​លី​ ហួរ​សហប្រធាន​ក្រុមការងារ​ទី១៣​ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី១២​ កញ្ញា​នេះ​។

ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​ ក្រុមការងារ​វិស័យ​ឯកជន​បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​វិស័យ​សំណង់​ និង​អចល​ទ្រព្យ​ ដូចជា​ និ​តិ​វិធី​យឺតយ៉ាវ​នៃ​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​សាងសង់​ និង​អាជ្ញាប័ណ្ណ​ពាក់​ព័ន្ឋនានា​ ដើម្បី​ជូន​ក្រសួង​ជួយ​សម្រួល​និង​ដោះស្រាយ​។

លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ក្រុមការងារ​ទី១៣បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ ជូន​លោក​ឧបនាយក​រដ្ឋមន្រ្តី​បានដឹង​ និង​ជួយ​ដោះស្រាយ​ ដែល​ជាល​ទ្ឋ​ផល​ គឺ​ក្រសួង​សន្យា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ជួយ​សម្រប​សម្រូ​លលើ​ការងារ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​ ពិសេស​ពង្រឹង​បាន​នូវ​បទដ្ឋាន​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​ទី១៣ដែល​មាន​ខ្ញុំ​ជា​សហប្រធាន​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​និង​អភិវឌ្ឍន៍​វិស័យ​នេះ​ ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​គុណភាព​ និង​ប្រសិ​ទ្ឋ​ភាព​ខ្ពស់​”។

ជាមួយគ្នា​នេះ​លោក​ ឧក​ញ្ញា​ លឹម​ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បានឱ្យ​ដឹងផង​ដែរ​ថា​ ​នៅក្នុង​ជំនួប​នេះ​ដែរ​ ខាង​វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដាក់​ជូន​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សម​ណង់​ ដើម្បី​ដោះស្រាយ​នូវ​ទុក្ខ​លំ​បាក់​របស់​វិស័យ​ឯកជន​។

បញ្ហា​ទាំង៥នេះ​ រួមមាន​ ទី១​ បញ្ហា​ភាពយឺត​យ៉ាវ​ដោយសារ​កង្វះ​មន្រ្តី​ធ្វើការ​ ទី២​ បញ្ហា​ស្នើសុំ​ច្រកចេញ​ចូល​តែមួយ​ ទី៣បញ្ហា​បាត់បង់​កន្លែង​រំដោះ​ប្រព័ន្ធ​ទឹក​ និង​ ប្រព័ន្ធ​អគ្គីស​នី​ តាម​បណ្តា​ដងផ្លូវ​ជាតិ​មួយចំនួន​ ទី៤​ បញ្ហា​ការ​ស្នើសុំ​ច្បាប់​សាងសង់​ និង​ទី៥​ បញ្ហា​ការ​សុំ​អាជ្ញាប័ណ្ណ​លក់​ និង​បញ្ហា​ផ្សេង​ៗមួយចំនួន​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បន្ត​ថា​ “បញ្ហា​ទាំងនេះ​ ត្រូវ​បានទេ​សរ​ដ្ឋ​មន្ត្រី​ ​ជា​សុ​ផា​រ៉ា​ ទទួលតាម​ការ​ស្នើសុំ​របស់​វិស័យ​ឯកជន​ ជាពិសេស​វិស័យ​ឯក​ជនយ​ទៅ​ដោះស្រាយ​ជា​បណ្តើរ​ៗ”។

ជាមួយគ្នា​នេះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​នឹង​បង្កើត​ក្រុមការងារ​ ក្នុង​ការបង្កើត​យន្តការ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន​ ជាមួយ​ក្រសួង​ក្នុង​គោលបំណង​ដោះស្រាយ​ទៅតាម​ជំ​នា​ញរួ​មាន​សូរិ​យោ​ដី​ សំណង់​ និង​វិវាទ​លើ​បញ្ហា​ផ្សេង​ៗ ហើយ​អ្វី​ៗទាំងអស់​នេះ​ គឺជា​ការ​ចង់បាន​របស់​វិស័យ​ឯកជន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here