គំរោងការពារការជន់លិចនៅរាជធានីភ្នំពេញក្រោមជំនួយជប៉ុនជាច្រើនលានដុល្លារនឹងចាប់ផ្តើមឆាប់ៗនេះ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ គម្រោងការពារទឹកជំនន់ឬការជន់លិច និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ដំណាក់កាលទី៥ នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃ ១០ ខែឧសភា ឆ្នាំ២០២២។


គម្រោងទី៥ ស្ថិតនៅក្នុងដំណាក់កាលសិក្សាពីលទ្ធភាព ដែលនឹងអនុវត្តគ្របដណ្តប់លើផ្នែកខាងលិច ឆៀងខាងត្បូង នៃរាជធានីភ្នំពេញ ពោលគឺតំបន់ជម្រាល (Catchment Areas) ទី១, , , , , , , និងទី៩ នៅក្នុងផែនការមេ ដែលមានសរុប ២៧ តំបន់ជម្រាល។

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគម្រោងប្រភេទនេះចំនួន ៤ លើកមកហើយ ដោយអភិវឌ្ឍប្រព័ន្ធប្រឡាយលូយ៉ាងល្អប្រសើរ និងបញ្ចៀសបាននូវការលិចលង់ធ្ងន់ធ្ងរនៅរដូវវស្សា។


គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ៕


LEAVE A REPLY

Please enter your comment!
Please enter your name here