ដោយៈលាងហួរ
ប្រទេសថៃៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Frasers Property Thailand (FPT) ដែលបានចុះបញ្ជីក្នុង SET គ្រោងនឹងចំណាយប្រាក់ជិត៤០០លានដុល្លារ លើសណ្ឋាគារ លំនៅដ្ឋាន និងអចលនទ្រព្យឧស្សាហកម្មក្នុងចុងឆ្នាំនេះ ដោយសារវិស័យអចលនទ្រព្យបន្តងើបឡើងវិញ បន្ទាប់ពីការដាក់អោយបើកដំណើរការឡើងវិញរបស់ប្រទេសថៃ។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើ លោក Somboon Wasinchutchawal បានមានប្រសាសន៍ថា ទុនវិនិយោគភាគច្រើន ដែលមានចំនួនជិត៣០០លានដុល្លារ ត្រូវបានបែងចែកទៅឱ្យអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន រួមទាំងការទិញដីថ្មី និងការសាងសង់ផ្ទះ។ ថវិកាចំនួនជាង៥៧លានផ្សេងទៀត ត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍអចលនទ្រព្យឧស្សាហកម្មថ្មី។
ចំណែក ទឹកប្រាក់ចំនួនជាង៤៨លានដុល្លារ សម្រាប់ការទិញសិទ្ធិជួលដែលនៅសេសសល់សម្រាប់ដី និងអគាររបស់ Mayfair Marriott Executive Apartments ពី GOLD Property Fund។
មូលនិធិនេះនឹងបានមកពីសាច់ប្រាក់ ចំណូលប្រតិបត្តិការ ប្រាក់កម្ចី និងចំណូលពីការលក់ឧស្សាហកម្ម ភស្តុភារចំនួន២៧ ផ្ទះដែលមានផ្ទៃដីទំហំ៧៦,៦៧៥ ម៉ែត្រការ៉េ នៅអាយុធ្យា ប្រាជីនបូរី និងចនបុរី ដែលមានតម្លៃ 1.65-1.75 ពាន់លានបាត ប្រគល់ជូនក្រុមហ៊ុន Frasers Property Thailand Industrial Freehold & Leasehold REIT (FTREIT) ក្នុងខែកញ្ញា ឆ្នាំ២០២២នេះ។
លោកThanapol Sirithanachai នាយកប្រតិបត្តិប្រចាំប្រទេសនៃ FPT បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យ បែបឧស្សាហកម្មដ៏រឹងមាំ បានកើនឡើងលើតម្រូវការសម្រាប់កិច្ចសន្យាជួលរយៈពេលខ្លីសម្រាប់រោងចក្រនិងឃ្លាំង។
លោកបានបន្តថា “ទស្សនវិស័យកាន់តែប្រសើរឡើង ត្រូវបានរំពឹងទុកនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២២នេះ” ។ ត្រីមាសទី 1 ឆ្នាំ២០២២ អត្រាកាន់កាប់សម្រាប់រោងចក្រជួល និងឃ្លាំងមានចំនួន៨៥% ជាមធ្យម ដែលជំរុញដោយតម្រូវការពីអាជីវកម្មអេឡិចត្រូនិក”៕