ដោយៈវឌ្ឍនៈ
ព្រះសីហនុៈ ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ នេះ ហាក់មិនមាន អ្វីធំដុំ គួរឱ្យកត់សម្គាល់ទេ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជារំពឹងថា កំណើនវិនិយោគិន បរទេស នឹង ចូលមកកាន់ តំបន់សមុទ្រមួយនេះ នៅរយៈ ពេល ២ឬ៣ឆ្នាំខាងមុខ។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា ក្នុង ពេលបច្ចុប្បន្ននេះ អគារជាច្រើននៅក្នុងខេត្តព្រះសីហនុ មិនទាន់មានតម្រូវការ ក្នុងកា រជួល នោះទេ ហើយ អគារ ទាំង នោះ ដែ លសាងសង់រួច ក៏នៅទំនេរ ពីព្រោះតែមិនមាន វិនិយោគិន បរទេស ចូលទៅកាន់តំបន់ នោះ ដើម្បីស្វែង«២«រកការវិនិយោគនៅឡើយ ។
អ្នកស្រីបន្តថា បច្ចុប្បន្ន នេះ ស្ថានភាពកូវីដ ១៩ នៅកម្ពុជា បានប្រសើ រហើយ តែនៅបណ្ដាប្រទេស មួយចំនួន ទៀត ដូចជា នៅប្រទេស ចិន និងបណ្ដាប្រទេសមួយចំនួននៅ មានស្ថានភាពធ្ងន់ធ្ង រនៅឡើយ ហើយ ពិភពលោ ក ក៏ បាន ជួបប្រទះ នឹង វិបត្តិ សេដ្ឋកិច្ច មួយទៀត ដោយសារតែសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ដែល នាំឱ្យ ទំនិញ ជាពិសេស ប្រេង ឥន្ធនៈ បានហក់ឡើង ខ្ពស់ ដែលនាំឱ្យ មានបញ្ហា មួយបន្ថែមទៀត សម្រាប់ការ វិនិយោគ នៅ កម្ពុជា ។
អ្នកស្រីថា “ស្ថានភាពវិនិយោគនៅកម្ពុជារួមទាំង នៅ ខេត្តព្រះសីហនុ ផងដែរ នោះ នឹងអាចប្រើពេល២ទៅ៣ឆ្នាំខាងមុខ ទើប វិនិយោគិនបរទេសចូលមកម្ពុជាដើម បណ្ដាក់ទុនវិនិយោគ ឡើងវិញ និង កាន់ តែ ច្រើន” ។
អ្នកស្រី បន្ថែមថា វិនិយោគិន បរទេស នឹង ចូលមកកម្ពុជា លុះត្រាតែគេ បានរៀបចំ ប្រទេស គេរួចរាល់ ឬស្ដារ ប្រទេ ស ពីវិបត្តិ កូវីដ ១៩ជាមុន សិន ពីព្រោះស្ទើរតែគ្រប់ប្រទេស លើ ពិភពលោក បានជួបនឹង វិបត្តិកូវីដ ១៩ ដូ ច្នេះ ហើយ គេ ក៏ ត្រូវ គិតពីប្រទេស គេដូចគ្នា ។
យ៉ាង ណាក្ដី វិនិយោគិន បរទេស មួយចំនួនបានចូលមកកម្ពុជា និងស្វែងរកការ វិនិយោគ ជា បន្តបន្ទា ប់ ហើយ ផង ដែរ និង មានក្រុមហ៊ុន បរទេស មួយចំនួនទៀត បានទៅកាន់ ខេត្តព្រះសីហនុ ដើម្បី សិក្សា ពីសក្ដានុពលក្នុងការ វិនិ យោ គ របស់ ខ្លួន។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ អ្នកវិនិយោគបរទេសបានចេញ ចូលមកកាន់ខេត្តព្រះសីហនុបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈអ្នកទេសចរណ៍៍បរទេសក៏មិនទាន់មានចំនួនច្រើន ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ គឺភ្ញៀវទេសចរណ៍វៀតណាមបានមកទស្សនាខេត្តព្រះសីហនុច្រើនជាងគេ៕