CLDA ចុះ MOU ជាមួយសមាគម Long Island Board of REALTORS នៅអាមេរិក

0

ដោយៈ សហសេវិក

អាមេរិកៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា (CLDA) តំណាងដោយ ឧកញ៉ា ម៉ាន់ ច័ន្ទឌី ទីប្រឹក្សាសមាគម បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយសមាគម Long Island Board of REALTORS (LIBOR) ដែលពិធីនេះបាន ធ្វើឡើងនៅទីក្រុងញូយ៉ក ទឹកដីសហរដ្ឋអាមេរិក។

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង CLDA និង LIBOR នេះ បានធ្វើឡើងដោយការផ្តល់អោយ ការទទួលយក ដោយគ្មានការតព្វកិច្ចហិរញ្ញវត្ថុរវាងសមាគមទាំងពីរ និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ពីឯកសារផ្លូវច្បាប់រវាងសមាគមទាំងពីរ ក្នុងគោលបំណង ដើម្បីផ្តល់អោយនូវការពង្រីកអាជីវកម្មអចលនទ្រព្យ ដល់ដៃគូដែលជាសមាជិក អោយកាន់តែទូលំទូលាយ ហើយក៏ឱកាសក្នុងការស្វែងយល់ ការសិក្សាកាន់តែស៊ីជម្រៅអំពីការធ្វើទីផ្សារអចលនទ្រព្យ និងការគៀងគរបណ្តាវិនិយោគិន ពីដៃគូអន្តរជាតិនៅក្រៅប្រទេសជាដើម។

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា (CLDA) បានចុះបញ្ជីស្របច្បាប់នៅអគ្គនាយកដ្ឋានចុះបញ្ជីអង្គការសមាគម នៃក្រសួងមហាផ្ទៃ និងទទួលបានប្រកាសជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកឧកញ៉ាម៉ន សុខា ជាប្រធានសមាគម ហើយក៏ជាសមាគមដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយគោលការណ៍ ប្រកាស និងបញ្ញតិថ្មីៗរបស់ក្រសួងពាក់ព័ន្ធ ជូនសមាជិក និងអ្នកអភិវឌ្ឍន៍ដីឡូត៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមដោះស្រាយបញ្ហា ៣៦០ដឺក្រេនៃវិស័យដីឡូត៍ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស តាមរយៈភាពជាដៃគូជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ដោយបច្ចុប្បន្នមានដៃគូ ដែលជាសមាជិកប្រមាណ ៥០ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

LIBOR គឺជាសមាគមក្នុងតំបន់ឈានមុខគេមួយ ដោយបានប្រកាសធម្មនុញ្ញជាមួយ National Association of REALTORS (NAR) ចាប់តាំងពីឆ្នាំ ១៩១៦មកម្លេះ។ បន្ថែមលើនេះទៅទៀត បច្ចុប្បន្ន LIBOR មានសមាជិក ជាអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យជាង២៨,០០០ នាក់ ដែលមកពីបណ្តាក្រុមហ៊ុនប្រមាណជាង២៦៣០ស្ថាប័ន និងបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាដៃគូអន្តរជាតិផ្សេងទៀត ប្រមាណ១៩ស្ថាប័នទូទាំងពិភពលោក។

✍️ពត៌មានលម្អិតនៅទីនេះ https://www.facebook.com/105290901289573/posts/519221163229876/?sfnsn=mo
🎯-សូមសមាជិក សមាជិកាចុច Like និង Following ផេក ដើម្បីទទួលបានព័ត៌មានបន្ថែម។ សូមអរគុណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here