ទិញលំនៅដ្ឋានបុរីបុស្បានឹងទទួលបានផាសុខភាពក្នុងការរស់នៅ និងផលចំណេញខ្ពស់ពីការវិនិយោគ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ទីទាំងជាចំណុចសំខាន់សម្រាប់ការរស់នៅ និងការវិនិយោគ ហេតុនេះការជ្រើសរើសបុរី ដែលផ្តោតលើគុណភាព នៃការរស់នៅពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានផាសុខភាព និងភាពសុខសាន្តក្នុងជីវិត។

ជាមួយនឹងការជ្រើសរើសទីតាំងសមស្រប និងងាយស្រួលធ្វើដំណើរបានធ្វើឲ្យបុរីបុស្បា ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋ ដោយរហូតមកទល់ពេលនេះ ផ្ទះអាជីវកម្មជាច្រើនត្រូវបានបញ្ជាទិញស្ទើរ១០០ភាគរយហើយ ដោយសារការវិនិយោគនឹងទទួលបានផលចំណេញ។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណៈកម្មការទីផ្សារនៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងវឌ្ឈនភាពដ៏ប្រសើ​រលើការសាងសង់ ការលក់លំនៅដ្ឋានរបស់យើង ក៏ទទួលបានជោគជ័យតាមការគ្រោងទុក ដោយអតិថិជនខ្លះទិញសម្រាប់រស់នៅ អតិថិជនខ្លះទិញយកចំណេញ ដោយសារតម្លៃលំនៅដ្ឋាននៅបុរីបុស្បា ទាបជាងទីផ្សារចន្លោះពី២០ទៅ៣០ភាគរយ។

លោកបន្តថា “ការអះអាងនេះ ព្រោះយើងបានសិក្សាពីទីផ្សារច្បាស់​លាស់ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ដែលបុរីត្រូវតែសិក្សាដើម្បីអភិវឌ្ឍន៍ឲ្យស្របនឹងចំណង់ចំណូលចិត្ត និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ”។

ការរស់នៅជាមួយធម្មជាតិ ធ្វើឲ្យជីវិតស្រស់ស្រាយ កាត់បន្ថយស្រ្តេស និងជួយធ្វើឲ្យគុណភាពជីវិតកាន់តែមានភាពស្រស់បំព្រង និងផាសុខភាព។ នេះបើតាមការសិក្សារបស់ស្ថាប័នអន្តរជាតិ១។

ដោយបំពេញតាមរសនិយម និងលក្ខខ័ណ្ឌបរិស្ថាន បុរីបុស្បាបានសា​ងសង់ឡើងជាមួយនឹង ការដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងាត់ ដែលជាការក្លាយបុរីនេះ ជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

លោកអ៉ី ពិសិដ្ឋបានបន្តឲ្យដឹងទៀតថា ការរីកចម្រើននៃរាជធានីភ្នំពេ​ញបាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋានកើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូង

លើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យនិងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here