ផ្លូវល្បឿនលឿនវ៉ាងវៀងនៅឡាវបើកដំណើរការដោយកំណត់យកជាប្រាក់ដុល្លារ

0

ដោយ៖ លាងហួរ

ប្រទេសឡាវ៖ ខណៈពេលដែលអត្រាថ្លៃសេវា ដែលមានចែងក្នុងកិច្ចព្រមព្រៀងសម្បទាន នៅតែមិនផ្លាស់ប្តូរប្រតិបត្តិការ ឥឡូវនេះកំពុងរងផលប៉ះពាល់ ដោយការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃរូបិយប័ណ្ណក្នុងស្រុក។

នេះបើយោងតាមក្រុមហ៊ុន Laos-China Joint Expressway Development Co., Ltd បានបង្ហោះនៅក្នុងសេចក្តីប្រកាសនៅលើទំព័រ Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ។

ដើម្បីធានាបាននូវដំណើរការធម្មតានៃផ្លូវល្បឿនលឿននេះ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១ខែកក្កដា ថ្លៃផ្លូវល្បឿនលឿននឹងត្រូវបានគណនា ដោយអនុលោមតាមអត្រាប្តូរប្រាក់ រវាងប្រាក់ដុល្លារអាមេរិក (USD) និងប្រាក់គីបឡាវ (LAK) ដូចដែលបានប្រកាស ដោយធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ។

ការដំឡើងថ្លៃចុងក្រោយបំផុតត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំមុន ដោយតម្លៃផ្លូវល្បឿនលឿនត្រូវបានគិតប្រាក់៦៧០LAK(០,០៤៥ដុល្លារ)ក្នុងមួយគីឡូម៉ែត្រ។

ក្រោមអត្រាថ្មី ការធ្វើដំណើរលើផ្លូវល្បឿនលឿន វ៉ាងវៀង នឹងត្រូវគិតប្រាក់ប្រមាណ០.០៦ដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ។

ប្រតិបត្តិករផ្លូវគិតលេខនិយាយថា ការប្រែប្រួលនៃការគណនាអត្រាប្រាក់ឈ្នួលនេះ ត្រូវបានរាយការណ៍ទៅក្រសួងផែនការ និងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here