សហរដ្ឋអាមេរិក បោះទុនជិត២ពាន់លានដុល្លារសាងសង់មជ្ឈមណ្ឌលទិន្ន័យនៅអូស្ត្រាលី

0

ដោយៈ សុខុម

មែលប៊ន: ក្រុមហ៊ុនអាមេរិកQuinbrook Infrastructure Partners ប្រកាសថា ពេលនេះខ្លួនបានទទួលការអនុម័ត ឱ្យសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដែលមានតម្លៃ១,៧ពាន់លានដុល្លារអាមេរិក នៅក្នុងក្រសួងបរទេសអូស្ត្រាលីហើយ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហ៊ូស្តុន (Houston) សហរដ្ឋអាមេរិក  នេះនិយាយនៅថ្ងៃសុក្រ ទី៨ ខែកក្កដា នេះថា ខ្លួននឹងសាងសង់អគារមួយ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខ្នាតយក្សរបស់ខ្លួននៅរដ្ឋឃ្វីនលែន (Queensland) ប្រទេសអូស្ត្រាលី ដែលអាចផ្ទុកមជ្ឈមណ្ឌលទិន្នន័យធំៗចំនួន៤។

ក្រុមហ៊ុននេះក៏មានគម្រោងសាងសង់ រោងចក្រថាមពលកកើតឡើងវិញ និងប្រព័ន្ធផ្ទុកថាមពលអាគុយ ដែលមានកម្លាំង២.០០០មេហ្គាវ៉ាត់ម៉ោង (BESS) នៅទីតាំងគម្រោងនេះផងដែរ។

ជាធម្មតាមជ្ឈមណ្ឌលទិន្នន័យ គឺត្រូវការប្រើថាមពលអគ្គិសនីច្រើនណាស់ ហើយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពល ដែលបញ្ចេញកាបូនខ្ពស់ ដោយងាកទៅប្រើប្រាស់ថាមពលខ្យល់ និងសូឡា (ថាលពលពន្លឺព្រះអាទិត្យ) ជំនួសវិញ។

ក្រុមហ៊ុននេះនិយាយថា ខ្លួនបានចាប់ផ្តើមធ្វើយុទ្ធសាស្ត្រទីផ្សារ សម្រា​ប់គម្រោង Supernode ទៅកាន់បណ្ដាប្រតិបត្តិករ មជ្ឈមណ្ឌលទិន្នន័យហើយ ហើយក៏បានដាក់ពាក្យស្នើសុំ ចាប់ផ្តើមសាងសង់កន្លែងផ្ទុកថាមពលអាគុយនៅពាក់កណ្តាលឆ្នាំ២០២៣។

គម្រោងនេះ គឺស្រដៀងនឹងមជ្ឈមណ្ឌលទិន្នន័យបៃតងមួយ មានកម្លាំង៨០០មេហ្គាវ៉ាត់ ដែលក្រុមហ៊ុន Quinbrook បានបើកដំណើរការក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here