ប្រទេសចិនប្រកាសបន្ធូរបន្ថយបទបញ្ញត្តិច្បាប់សម្រាប់វិនិយោគបរទេស

0

ដោយ:លាងហួរ

ចិន: វិស័យសេវាកម្ម រួមទាំងវិស័យទេសចរណ៍ និងការថែទាំមនុស្សចាស់ នៅក្នុងទីក្រុងធំៗមួយចំនួនរបស់ប្រទេសចិន នឹងត្រូវបានអនុញ្ញាតឱ្យបើកចំហដល់ការវិនិយោគបរទេស នេះបើតាមក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍។

សេចក្តីប្រកាសនេះបានធ្វើឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីវិនិយោគិនបរទេស អំពីការដាក់កំហិតកូវីដសូន្យ ដែលកំពុងបន្តក្នុងប្រទេសនេះ សុវត្ថិភាពទិន្នន័យ និងនយោបាយនៃបញ្ហាសេដ្ឋកិច្ច ដោយផ្អែកលើការព្រួយបារម្ភយូរអង្វែងអំពីឧបសគ្គទីផ្សារ។

វិធានការនេះគឺជាផ្នែកមួយ នៃគម្រោងសាកល្បងដែលនឹងដំណើរការរហូតដល់ខែមេសា ឆ្នាំ២០២៤ ហើយជះឥទ្ធិពលដល់ក្រុមហ៊ុន នៅក្នុងទីក្រុង Chongqing, Shanghai និង Tianjin ក៏ដូចជាខេត្តកោះ Hainan ផងដែរ។

វិធានការណ៍នេះបង្កើតបានជាផ្នែកមួយ នៃផែនការដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ២០២១ ដើម្បីបន្ធូរបន្ថយច្បាប់ស្តីពីការវិនិយោគបរទេ​សសម្រាប់រយៈពេល៣ឆ្នាំ។

វាមានគម្រោងសាកល្បងចំនួន២០៣ និងគ្របដណ្តប់លើឧស្សាហកម្មសេវាកម្មសំខាន់ៗចំនួន១២ រួមទាំងសេវាកម្មបច្ចេកវិទ្យាសេវាកម្មហិរញ្ញវត្ថុ ការថែទាំសុខភាព ការអប់រំ និងពាណិជ្ជកម្មអេឡិចត្រូនិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here