លោកស៊ី ជីនពីងដាក់ចេញសំណើ៦ចំណុច និងអំពាវនាវឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: លាងហួរ

បាងកក: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា ប្រឈមមុខនឹងការវិវឌ្ឍន៍ថ្មីៗជាច្រើន បណ្តាសមាជិក APEC ចាំបាច់ត្រូវទាញបទពិសោធន៍ និងមេរៀនពីអតីតកាល ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល និងជំរុញយ៉ាងខ្ជាប់ខ្ជួន នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaកាលពីសថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស៊ី ជីនពីង បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាជាលាយ​លក្ខណ៍អក្សរ នៅឯកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដោយលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំបែកមូលដ្ឋានថ្មីក្នុងការអភិវឌ្ឍន៍ និងការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងអនាគតរួមគ្នា។

លោកបានដាក់ចេញនូវសំណើចំនួន៦ចំណុច រួមមាន ការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយសន្តិវិធី ការប្រកាន់យកនូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន ការបន្តការបើកចំហរកម្រិតខ្ពស់ ការខិតខំសម្រាប់ការតភ្ជាប់ស្តង់ដារខ្ពស់ ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដែលមានស្ថេរភាព និងគ្មានការរារាំង និងការជំរុញលើកកម្ពស់សេដ្ឋកិច្ច​។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ឋ ចាន់អូចាបានលើកឡើងថា សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងមានសញ្ញាវិជ្ជមាន និងដើរ​ឆ្ពោះទៅមុខ ជាមួយនឹងការសម្រេចបានវិបុលភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here