ក្រុមហ៊ុនអភិវឌ្ឍន៍មួយប្រកាសលក់ដីឡូត៏ជូនអតិថិជនតម្លៃក្រោមទីផ្សារ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានប្រកាសលក់ដីឡូត៏របស់ខ្លួនក្នុងតម្លៃ ក្រោមទីផ្សារធៀបនឹងដីធ្លីនៅតំបនជុំវិញនោះ ខណៈម្ចាស់គម្រោងធានាអះអាងថា តំបន់ស្ថិតនៅជុំវិញគម្រោងរបស់ខ្លួននឹងមានសក្ដានុពលកាន់តែខ្លាំង នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យHK Residence លោកចាប ពៅបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដីឡូត៏ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់លោក តម្លៃត្រឹមតែ២៨០០០ដុល្លារអាមេរិកប៉ុណ្ណោះ ។ លោកបន្តថា បើស្ដាប់ទៅគេថាប្រហែលជាថ្លៃបន្តិចហើយ តែដីឡូត៏ដែលលោកលក់នេះ មានទំហំ១២គុណ នឹង៥០ម៉ែត្រឯណោះ ហើយដីក៏បានចាក់ដីបំពេញរួចរាល់ ព្រមទាំងមានរបងព័ទ្ធជុំវិញរួចហើយដែរ ។

លោកបានលើកជាសំណួរថា “សួរថាតើមានដីណាលក់ ក្នុងតម្លៃបែបនេះនៅជុំវិញរបស់លោក”?។

លោកចាប ពៅបានបន្តថា តំបន់អភិវឌ្ឍន៍គម្រោងលំនៅឋាន និងដីឡូត៏របស់ខ្លួន ស្ថិតនៅជិតនឹងតំបន់រមណីយដ្ឋានភ្នំតាម៉ៅ ជិតគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានធំជាងគេនៅកម្ពុជា ហើយផ្លូវជាតិលេខ២ក៏បាន និងកំពុងស្ថាបនាជិតរួចរាល់ហើយដែរ។ ដូច្នេះនៅពេលខាងមុខដីនៅតំបន់នេះ នឹងមានការឡើងថ្លៃខ្ពស់ សក្ដានុពលអភិវឌ្ឍន៍ក៏នឹងកាន់តែខ្ពស់ដូចគ្នាផងដែរ ។

លោកចាប ពៅ បានមានប្រសាសន៍បន្តទៀតថា កត្តាដែលលោកលក់ដីឡូត៏ជូនអតិថិជន មានតម្លៃទាបជាងទីផ្សារបែបនេះ ពីព្រោះកាលលោកទិញដីនេះមកអភិវឌ្ឍន៍ក៏ក្នុងតម្លៃទាបដូចគ្នា ដូច្នេះហើយដើម្បីជំរុញឱ្យពល​រដ្ឋមករស់នៅក្នុងគម្រោងកាន់តែច្រើន និងចង់ឱ្យពលរដ្ឋបានដីដែលមានតម្លៃទាបសម្រាប់អភិវឌ្ឍន៍ លំនៅឋានលំហែកាយនៅពេលអនាគត ឬលំ​នៅឋានអចិន្ត្រៃយ៍ទើ បសម្រេចលក់ក្នុងតម្លៃទាបជាងទីផ្សារបច្ចុប្បន្ន ។

លោកបន្ថែមថា នៅក្នុងគម្រោងនេះ យើងមានអភិវឌ្ឍជាលំនៅឋានបែបផ្ទះវីឡា ហើយប្រជាពលរដ្ឋអាចទិញផ្ទះ ជាការវិនិយោគ និងអាចទិញសម្រាប់ទុកសម្រាកលំហែកាយ នៅពេលចុងសប្ដាហ៍ ក្រោយពីបំពេញការងារអស់រយៈពេលពេញមួយសប្ដាហ៍ ។

អ្នកអភិវឌ្ឍន៍រូបនេះបញ្ជាក់ថា ទីតាំងអភិវឌ្ឍន៍របស់យើង បើគិតទៅមិនមានចំងាយឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ យើងគិតពីវត្តភ្នំដែលជាចំណុ​ចកណ្ដាលរាជធានី គឺមានចំងាយប្រមាណ៣៩គីឡូម៉ែត្រ តែបើគិតពីរង្វង់មូលកួរស្រូវវិញ គឺមានចំងាយត្រឹម១៦គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំងាយនេះស្រ​ប​នឹងផ្លូវយើងស្រួលធ្វើដំណើរទៀត គឺជិះមិនយូរនោះទេ ជាពិសេសនៅពេលប្រទេសយើង កាន់តែអភិវឌ្ឍន៍ចំងាយប៉ុណ្ណេះ មិនជាឆ្ងាយនោះឡើយ ។

ការរីកចម្រើននៃជីវភាពរបស់ពលរដ្ឋ តម្រូវការលំនៅឋានទី២ឬ លំនៅដ្ឋានលំហេកាយ ក្លាយជាការវិនិយោគដ៏ពេញនិយម ព្រោះថានៅពេលមានប្រាក់ចំណូលខ្ពស់ហើយ ជីវភាពប្រសើរហើយ អ្វីដែលពលរដ្ឋត្រូវការគឺកន្លែងសម្រាកលំហែចុងសប្ដាហ៍ ឬនៅពេលឈប់សម្រាកបុណ្យជាតិធំៗម្ដងម្កាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here