ខេត្តបាត់ដំបងមានគម្រោងវិនិយោគរោងចក្រសហគ្រាសចំនួនជាង៧០០កន្លែង

0

ដោយ៖ សុផារី

បាត់ដំបង៖ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានទាក់ទាញនូវគម្រោងវិនិយោគ លើគ្រប់វិស័យ ដោយបច្ចុប្បន្ននេះ មានគម្រោងឧស្សាហកម្មចំនួន៧៣៦ ដែលបានផ្តល់ការងារដល់ប្រជាជនជាច្រើន។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗ នៅខេត្តបាត់ដំបង មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀត​ សរុបចំនួន៧៣៦មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។

របាយការណ៍ដដែល បានឱ្យដឹងថា ខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្តមួយចំនួនរបស់​ប្រទេសថៃ ដែលនេះជាកត្តាអំណោយផលមួយ ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃ ភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោតក្រហម ដំឡូងមី ស្វាយកែវល្មៀត និងនាំចូលពីថៃមកវិញ ភាគច្រើនជាគ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here