កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ថ្លែងថា កម្ពុជា​ត្រូវកា​រយៈពេល​មួយ​សមស្រប ដើម្បី​កែប្រែ​ផ្លាស់ ឬ​ប្តូរ​ទៅរក​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ រួមជាមួយ​ការ​ជម្រុញ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ​ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ទឹង ស៊ី​នី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៤ មករា​នេះ​ថា បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានចូល​ទៅកាន់ បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​កម្ពុជា​ត្រូវការ​អភិឌ្ឍន៍​លើ​ផ្នែក​បច្ចេកទេស និង​បច្ចេកវិទ្យា ពោលគឺ​ការប្រតិបត្តិ​នៅក្នុង​ដំណើរ​ឧស្សាហកម្ម ដែល​ត្រូវ​ចៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិ ស្ថាន សង្គម និង​បញ្ហា​សុខភាព ជាពិសេស​ការបង្កើត​រោងចក្រ តាម​ប្រព័ន្ធ​បែប​ទំនើបកម្ម​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ជម្រុញ​ផលិត នូវ​ផលិតផល​លឿន និង​មាន​គុណភាព។

លោក​បន្តថា “ការ​ឈានចូល​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី៤ កម្ពុជា​មិនអាច​ធ្វើ​ដោយ​គំហ៊ុក​បានទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ក​ម្មករ-កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុងពេល​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ។លោក​បន្តថា “ដូច្នេះ​ការ​ជម្រុញ​អភិវឌ្ឍន៍​ដើម្បី​ឈានចូល​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ គឺ​កម្ពុជា​នឹង​ជម្រុញ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​កំពុង​អនុវត្តន៍​បច្ចុប្បន្ន និង​រោងចក្រ​ដែល​បង្កើត​ថ្មី ឈានទៅ​បំពាក់​គ្រឿង​បច្ចេកវិទ្យាទំនើប។

ជាមួយគ្នានេះ កម្ពុជា​ត្រូវការ​ជម្រុញ​អភិវឌ្ឍន៍ ផ្នែក​ធនធានមនុស្ស​នៅ​គ្រប់​វិស័យ ទាំង​ផែ្ន​ក​សាធារណៈ និង​ផ្នែក​ឯកជន ទើប​យើង​អាច​ដើរ​ឈានចូល​បដិវត្តន៍ ឧស្សាហកម្ម​ទី៤បាន។

ជំនួយការ​បច្ចេកទេស​ផ្នែក​គ្រប់គ្រង ក្រុមហ៊ុន iOne លោក អុក សេរី​វុ​ធ​បាន​មានប្រសាសន៍ថា iOne ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​មួយ ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ចំពោះ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នានា​ដែលមាន​តម្រូវការ​ប្រើប្រាស់ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នាំចូល​ម៉ាស៊ីន គ្រប់​គ្រង់​ទិន្នន័យ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ទោះបី​ម៉ាស៊ីន​មានការ​ឆាបឆេះ ឬ​ការខូចខាត Software យ៉ាងណាក្តី  គឺ​មិន​អាចធ្វើ​ឲ្យ​ទិន្នន័យ​របស់​យើង​បាត់បង់​នោះឡើយ ដូច្នេះ​ការវិវត្តន៍​នៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​ផ្នែក​នេះ ជាការ​តម្រង់ទិស​ក្នុង​ការចូល​ចំណែក​នៅលើ​បដិវត្តន៍​ឧស្សាហកម្ម​ទី។

បណ្តា​ប្រទេស​ក្នុង​ពិភពលោក​មួយចំនួន បាននិងកំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​នេះ ក្នុង​ដំណើការ​ធ្វើ​អាជីវកម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ ហើយ​ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here