ក្រុមហ៊ុន​យក្ស​របស់​រុស្សី​គ្រោង​វិនិយោគ​ផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​បំ​លែង​ឧស្ម័ន​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Novatek នៃ​សហព័ន្ធរុស្ស៊ី បានបង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​វិនិយោគ​លើ​ឧស្ម័ន Liquified Natural Gas (LNG) នៅ​កម្ពុជា ជាពិសេស​លើ​ការផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​ទទួល ផ្ទុក និង​បំ​លែង​ឧស្ម័ន LNG។

អ្នកវិនិយោគ​រុស្ស៊ី​គ្រោង​វិនិយោគ​លើ​ការផ្គត់ផ្គង់ និង​ការសាងសង់​ស្ថានីយ៍​ទទួល ផ្ទុក និង​បំ​លែង​ឧស្ម័ន LNG នៅ​កម្ពុជា។

លោក​ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន Novatek ដែលជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​រុស្សី​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា បាន​ស្វាគមន៍ និង​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព (Feasibility Study) ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​បច្ចេកទេស ព្រមទាំង​ទីផ្សារ​កម្ពុជា និង​ក្នុង​តំបន់។

លោក​បន្តថា “ភាគី​ទាំងពីរ​នឹង​បន្ត​ស្វែងយល់ និង​ពិភាក្សាគ្នា​នាឱកាស​ខាងមុខ​បន្តទៀត​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here