ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គំរោងបុរីវិមានសំណាងបានអះអាងថា បុរីវិមានសំណាងជាបុរីដំបូងគេ ដែលមានព្រែកធម្មជាតិជាង១០០០ម៉ែត្រហូរកាត់។
លោកបណ្ឌិតបានសរសេរ លើបណ្តាញតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃទី១៣ មិថុនាថា លើសពីនេះ និងជាអ្វីដែលកាន់តែពិសេសគឺក្រុមហ៊ុនបានសាងសង់ទីធ្លារនៅមាត់ព្រែក ដើម្បីអោយបងប្អូននៅក្នុងសហគមន៍ ធ្វើការហាត់ប្រាណ ជិះកង់ និងសម្រាកលំហែកាយនៅពេលព្រឹក និងពេលល្ងាច។បុរីវិមានសំណាងបាននិងកំពុងកសាងសហគមន៍ និងលំនៅដ្ឋានបែបស៊ីវិល័យមួយ ដោយផ្តោតលើធម្មជាតិ បរិស្ថានបៃតង និងផាសុខភាពសម្រាប់លំនៅដ្ឋាននិមួយៗ ដែលលំនៅដ្ឋានក្នុងបុរីនេះសាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អូចធំៗ ដែលផ្តល់ឲ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មីសស្របតាមនិន្នាការប្រែប្រួលអាកាសធាតុ។
លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនជាស្ថាបត្យករដ៏ល្បី និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជាបានលើកឡើងថា ការសាងសង់លំនៅដ្ឋាន ដែលផ្តោតលើភាពស៊ីវិស័យ គឺផ្តោតលើបរិស្ថានបៃតង ជាមួយដើមឈើ ទឹក ដែលធ្វើឲ្យបរិយាកាសក្នុងលំនៅដ្ឋានមានភាពត្រជាក់ និងមានអ៊ុកស៊ីសែកគ្រប់គ្រាន់ ដោយវានឹងផ្តល់បរិយាកាស ក្នុងការរស់នៅប្រកបដោយភាពស្រស់ស្រាយ និងផាសុខភាព៕