ក្រុមហ៊ុន Pizza Company គ្រោងបើក៤០សាខាបន្ថែមទៀត នៅទួទាំងប្រទេសក្នុងឆ្នាំ២០២៣

0

ដោយៈ សុខុម

បាងកក: នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Company បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា ថា ក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជា ដែរនេះគ្រោងបើកសាខាថ្មីៗចំនួន៤០សាខាបន្ថែមទៀតនៅទូទាំងប្រទេសថៃ ក្នុងឆ្នាំ២០២៣ នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង។

ក្រុមហ៊ុនលក់ហ្វ្រែនឆាយ ឬសិទ្ធិធ្វើអាជីវកម្មបន្តដែលដំណើរការដោយក្រុមហ៊ុន Minor Food Group នេះក៏នឹងធ្វើការជួសជុលកែលម្អហាងដែលមានស្រាប់ផងដែរ ខណៈកំណត់គោលដៅបង្កើនសមាជិកភាព១៥%។ ការជួសជុលកែលម្អ ដែលកំពុងបន្តនេះធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងកំណើនតម្រូវការរបស់ពលរដ្ឋថៃ ដែលចូលចិត្តភីហ្សាកាន់តែច្រើនឡើងៗ។

អ្នកគ្រប់គ្រងទូទៅលោក Patt Pongwittayapipat និយាយថា ការផ្លាស់ប្តូរនេះ ទទួលបាននូវមតិត្រលប់ជាវិជ្ជមាន ជាមួយនឹងអាជីវកម្មភោជនីយដ្ឋានឃើញ សម្រេចបានកំណើន៤០% ហើយអាជីវកម្មដឹកជញ្ជូន ដែលជាចំណុចខ្លាំងរបស់ក្រុមហ៊ុននេះ បានដំណើរការល្អជាមួយនឹងកំណើន២៧%។

ក្រុមហ៊ុននេះ ទើបតែបានបើកសាខាថ្មីចំនួន៣សាខា ដោយ១០សាខាបន្ថែមទៀត គ្រោងបើកក្នុងពេលឆាប់ៗ ហើយនឹងបើកសាខាថ្មីបន្ថែមទៀតឱ្យគ្រប់៤០សាខា នៅក្នុងឆមាសទី២ ចុងឆ្នាំនេះ។

ការបើកសាខាថ្មីចំនួន៤០សាខានេះ នឹងធ្វើឱ្យហាង Pizza Companyមានចំនួនរហូតដល់ទៅ៤៥២សាខា នៅក្នុងប្រទេសថៃ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here