ដោយៈ គង់ សូរិយា
កំពង់ធំៈ ធនាគារពាណិជ្ជហត្ថា ដែលជាធនាគារដ៏ធំមួយនៅកម្ពុជាបានចូលរួមកសាងសាលាមេតេយ្យសហគមន៍ តាមរយៈធនាគារជាតិនៃកម្ពុជា។
ប្រធានអគ្គនាយកធនាគារហត្ថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីនេះ។
-->ដោយៈ គង់ សូរិយា
កំពង់ធំៈ ធនាគារពាណិជ្ជហត្ថា ដែលជាធនាគារដ៏ធំមួយនៅកម្ពុជាបានចូលរួមកសាងសាលាមេតេយ្យសហគមន៍ តាមរយៈធនាគារជាតិនៃកម្ពុជា។
ប្រធានអគ្គនាយកធនាគារហត្ថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីនេះ។
-->យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារហត្ថាបានឲ្យដឹងថា ធនាគារ ហត្ថា ម.ក មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបរិច្ចាគថវិកាមួយចំនួន តាមរយៈធនាគារជាតិនៃកម្ពុជា ក្នុងការសាងសង់មត្តេយ្យសហគមន៍ ភូមិអំពុះ និងភូមិកាលមេឃ នៅក្នុងឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលចំណេះដឹង មូលដ្ឋានដល់សិស្សានុសិស្ស ស្របទៅតាមទស្សនវិស័យ និងបេសកកម្មរបស់កិច្ចការងារ ទំនួលខុសត្រូវសង្គមរបស់ធនាគារហត្ថា។
ធនាគារហត្ថាតែងតែបានចូលរួម ក្នុងសកម្មភាពសង្គមជាច្រើន ដើម្បីលើកកំពស់ ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាជួយដល់ការងារដសង្គមដទៃទៀត។
ធនាគារហត្ថាបាន និងកំពុងក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារឈានមុខធំៗទាំង៥នៅកម្ពុជា បន្ទាប់ពីស្ថាប័ននេះបានលក់ជូនដល់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅប្រទេសថៃ៕