ដំណឹង​រីករាយ​!​ ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន​ ​៧,៥ភាគរយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ពី​កំនើន​ខុស​ៗ​គ្នា​កន្លងមក​ ​ពេលនេះ​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញថា​ ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន៧,៥ភាគរយ​កាលពី​ឆ្នាំមុន​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃទី១៤​ ​កុម្ភៈ​កន្លងមក​ថា​ ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​(​IMF​)​ ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​វាយតម្លៃ​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​ឆ្នាំ២០១៨មាន​កំណើន​រហូតដល់​ ​៧,៥​%​នោះ​។​

​ជា​មួយ​នឹង​លទ្ឋ​ផល​ដ៏​ប្រសើរ​នេះ​ ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​រៀបចំ​វេ​ទិ​ការ​រវាង​រាជរដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​នៅ​ខែមីនា​ខាងមុខនេះ​ ​ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។​

​សំដៅ​ដល់​ការ​ដាក់ចេញ​និ​តិ​វិធី​ ​ដើម្បី​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ពី​សហភាព​អឺរ៉ុប​ចេញពី​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​បាន​បញ្ជាក់​ថា​ ​យើង​ត្រូវ​រួមគ្នា​ធ្វើការ​ដើម្បី​ពង្រីកា​រលូត​លាស់​ខាងសេដ្ឋកិច្ច​ ​ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យ​ភាព​ខាងនយោបាយ​របស់​យើង​។​ ​ប្រទេស​មួយ​បើ​មិន​អាច​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​ ​មិន​ចាំបាច់​ហៅថា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ​។​

​សម្តេច​បន្ត​ថា​ ​“​យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ ​ឱ្យទៅ​ជា​ឱកាស​ ​ជា​កាលានុវត្ត​ភាព​ ​នៃ​ការ​ខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​”​។​ ​សម្ដេច​ថ្លែង​បន្ត​ថា​ ​“​ការ​ព្យួរ​ ​EBA​ ​ដែល​នឹង​មាន​រយៈពេល១៨ខែ​ទៀត​ ​បើ​ទោះជា​បាត់​ឬនៅ​មាន​ជា​បន្ត​ ​ក៏​មិន​អាច​ធ្វើ​ឱ្យ​យើង​ស្លាប់​ ​ឬ​ក្លាយទៅជា​អ្នកមាន​បាន​ដែរ​។​ ​EBA​ ​មុន​និង​ក្រោយ​គង់​នឹង​បាត់​ដូចគ្នា​ ​គ្រាន់តែ​យូរ​និង​ឆាប់​តែប៉ុណ្ណោះ​ ​ដូចនេះ​ការ​រកស៊ី​បង់ពន្ធ​ឱ្យ​គេ​ ​និង​គេ​បង់ពន្ធ​ឱ្យ​យើង​គឺជា​រឿង​ជៀស​មិន​រួច​ ​ហើយ​ថ្លៃថ្នូរ​ ​និង​មាន​ស្ថិរភាព​ទៀតផង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here