ក្រុមហ៊ុន​មួយ​បោះទុន​ ​៧០លាន​ដុល្លា​វិនិយោគ​លើ​ការ​សាង​ជល​វប្បដ្ឋាន​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍​ ​និង​ ​អី​ឃ្វា​រៀម​ ​បាន​បោះទុន​បោះទុន​ ​៧០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​អភិវឌ្ឍន៍​គម្រោង​លើ​ការបង្កើត​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ ​ទឹកប្រៃ​ ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វ​ ​នៅ​ភូមិ​ក្បូន​ ​ឃុំ​ខ្ចាស់​ ​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​។​ ​

​នៅក្នុង​ជំនួប​បង្ហាញ​អំពី​គម្រោង​ជាមួយ​ ​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ​១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​លោក​ ​Roger​ ​Reynolds​ ​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​អង្គរ​ ​វ៉ា​យ​ដ៏​ឡាយ​ហ្វ៍​ ​និង​អី​ឃ្វា​រៀម​បាន​ឲ្យដឹង​ថា​ ​គម្រោង​នេះ​ស្ថិត​ក្រោម​កម្រង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ​ ​អាមេរិក​ ​និង​ជប៉ុន​រួម​សហការ​គ្នា​។

​ ​

​ការ​វិនិយោគ​នេះ​នឹង​សាងសង់​ ​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ទឹកប្រៃ​ ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វព្រៃ​ដ៏​កម្រ​ ​ដែល​នឹង​ជិត​ផុត​អស់ពី​ភពផែន​ដី​ ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ ​១០០ហិ​ក​តា​ ​ដោយ​ប្រើប្រាស់​ទុន​សរុប៧០លាន​ដុល្លា​អាមេរិក​។​ ​

​លោក​បន្ត​ថា​ ​គម្រោង​នេះ​ត្រូវ​ចែកចេញជា​បី​ដំណាក់កាល​ ​ហើយ​ក្នុង​ដំណាក់កាល​ទី១នេះ​ប្រើប្រាស់​ថវិកា២០លាន​ដុល្លា​ ​ដែល​នឹង​គ្រោង​បើក​ការដ្ឋាន​ក្នុង​ខែមីនា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​នឹង​បើកឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០​។​ ​ក្នុង​គម្រោង​នៃ​ដំណាក់​ការ​ទី១នេះ​ ​ក៏​ជា​ការ​ត្រៀម​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​បាន​បន្ត​ស្នាក់នៅ​ខេត្តសៀមរាប​។​

​លោក​បន្ត​ទៀត​ថា​ ​បន្ទាប់ពី​ការអនុវត្ត​លើ​គម្រោង​ ​ទាំងមូល​បាន​បញ្ចប់​នោះ​ ​គម្រោង​បន្ត​ផែនការ​អភិវឌ្ឍន៍​របស់​ខ្លួន​ ​ដោយ​បាន​ផ្តល់​នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ទៀតផង​ ​។​ ​ម៉្យាងទៀត​គម្រោង​នេះ​ ​គឺ​មិន​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ប៉​ណ្ណោះ​ទេ​ ​គឺ​ផ្តល់​នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​និង​ប្រជាពលរដ្ឋ​អំពី​បរិស្ថាន​ ​និង​ ​ការ​អភិរក្ស​ប្រភព​ធនធាន​ធម្មជាតិ​ ​តាមរយៈ​ការ​បង្ហាញ​នូវ​រូបភាព​ឯកសារ​ ​អំពី​ប្រភេទ​មច្ឆា​ក្នុងទឹក​ដ៏​កម្រ​ ​ដល់​សិស្ស​ ​និ​សិ្ស​ត​ ​និង​ប្រជាពលរដ្ឋ​ ​សំខាន់​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ទស្សនា​ ​សិក្សា​ស្វែងយល់​ ​អំពី​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ​។​

​លោក​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា​ ​នេះ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​របស់​ខេត្តសៀមរាប​ ​ដែល​បាន​ទន្ទឹង​ជា​យូ​មក​ហើយ​ ​ចំពោះ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ ​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​និង​ទឹកប្រៃ​ ​និង​ជម្រក​អភិ​រក្សា​សត្វ​ ​ក្នុង​ការបម្រើ​នូវ​សេចក្តី​តម្រូវ​ ​ការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​និង​ការ​បង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប​បាន​យូរថ្ងៃ​ផង​ដែរ​។​ ​

​អភិបាលខេត្ត​សៀមរាប​រូប​នេះ​ ​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ ​ព្រមទាំង​លើក​នូវ​មតិ​ល្អ​ៗ​ ​ចំពោះ​ក្រុមហ៊ុន​ ​គឺ​សូមឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ​ ​អង្គភាព​ ​និង​ ​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ​អ្វី​កាន់តែ​សំខាន់​នោះ​ ​គឺ​សូម​ធ្វើការ​ធ្វើពាក្យ​សុំច្បាប់​សាងសង់​ឲ្យបាន​ត្រឹមត្រូវ​ជាមុន​ ​ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ទីតាំង​របស់​គម្រោង​ ​អំពី​ទីទួល​បុរាណ​ដ្ឋាន​ ​ដើ​មី្ប​ជៀសវាង​ក្នុង​ពេល​កំពុង​ដំណើរការ​សាងសង់​ទៅ​ ​មានការ​រំខាន​ធ្វើឲ្យ​មានការ​យឺតយ៉ាវ​ដល់​ការអនុវត្ត​គម្រោង​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here