កម្ពុជា​ ​កូរ៉េ​ចុះ​អនុស្សរណៈ​​ភាពជា​​ដៃ​គូ​​ក្នុង​​វិស័យ​​ទូរគមនាគមន៍​​កម្ពុជា​

0

ដោយ​នៅ​ ​វ​ឌ្ឈ​នា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​ ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ ​ដៃគូ​វិនិយោគឯកជន​និង​សាធារណៈ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​Seatel ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័​ន្ឋ​ទូរគមនាគមន៍​កម្ពុជា​។​

រដ្ឋមន្រ្តី​ក្រ​សូង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​លោក​ត្រាំ​ ​អ៊ី​វតឹ​ក​បាន​មានប្រសាសន៍​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ដៃគូ​វិនិយោគឯកជន​ ​និង​សាធារណៈ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ក្រុមហ៊ុន​ ​Seatel នា​ល្ងាច​ថ្ងៃទី២១​ ​កុម្ភៈ​កន្លងមក​ថា​ ​កិច្ច​ព្រមព្រៀង​ភាគី​លើ​អនុស្សរណៈ​យោគយល់​គ្នា​របស់​ដៃគូ​វិនិយោគឯកជន​ ​និង​សាធារណៈ​ ​គឺជា​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់ក្រ​សួង​ក្នុង​ការ​ជ​ម្រុ​ញ​អនុវត្ត​កម្មវិធី​ ​នយោបាយ​​យុទ្ធសាស្ត្រ​ចតុកោណ​ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦​ ​ក្នុង​ការ​លើកកម្ពស់​ ​និង​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ ​និង​សេដ្ឋកិច្ច​ឌីជីថល​ ​នា​ពេល​អនាគត​។​

​លោក​បន្ត​ថា​ ​“​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ ​នឹង​បើកឱកាសឲ្យ​ភាគី​ចូលរួម​ទាំង​វិស័យ​ឯកជន​ ​និង​សាធារណៈ​ ​ពង្រីក​សក្តា​នុ​ពលភាព​ការ​វិនិយោគ​របស់​ខ្លួន​ ​ដែល​អាច​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ ​និង​ឯកជន​ដោយ​ប្រកប​ដោយសក្តានុពល​ ​និង​មានប្រសិទ្ធភាព​ ​ពិសេស​ឈាន​ទៅ​បង្កើត​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​”​។​


លោក​រដ្ឋមន្ត្រី​ ​សង្ឃឹមថា​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុនSeatel​ ​បន្ត​សហការ​ធ្វើ​កា​រួមគ្នា​បង្កើត​ជា​ផ្លែផ្កា​ ​បង្កើត​ជា​គម្រោង​​លេច​ជារូបរាង​ពិតប្រាកដ​ ​និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ​ហើយ​ដើម្បី​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ឲ្យ​មានសន្ទុះ​ខ្លាំងក្លា​ ​និង​ដើរ​ទាន់​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here