ស្ថាបត្យករជួរមុខៈ ស្ថាបត្យកម្មនៅកម្ពុជាត្រូវគិតគូរដល់ការបម្រែបម្រួលអាកាសធាតុ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្ថាបត្យករជួរមុខកម្ពុជា និងលំដាប់អាស៊ាន លោកសាស្រ្តាចារ្យទួស សាភឿនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមថា ស្ថាបត្យកម្មនៅកម្ពុជាយើង ត្រូវគិតគូលើការបំរែបំរួលអាកាសធាតុហើយ។

លោកសាស្រ្តាចារ្យ ដែលមានតួនាទីជាអគ្គលេខាធិការងនៃគណៈស្ថាបត្យករកម្ពុជា និងជាអ្នកឌីសាញប្លង់អាគារភ្លោះលំដាប់ពិភពលោកថៃ ប៊ុនរ៉ុងបានបញ្ជាក់ទៀតថា ប្រទេសយើងស្ថិតនៅចំក្រោមខ្សែ អេក្វាទ័របន្តិចក្តៅខ្លាំង។

លោកបានលើកជាសំណួរថា តើស្ថាបត្យករត្រូវគូស គិតលើធម្មជាតិ គិតគូពឹងផ្អែកលើម៉ាស៊ីនត្រជាក់ ឬលើធម្មជាតិ+ជំនួយបច្ចេកវិទ្យា (មិនមែនម៉ាស៊ីនត្រជាក់) ?។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនបានមានប្រសា​សន៍ឲ្យដឹងកាលពីពេលកន្លងមកថា ក្នុងពេលអាកាសធាតុកាន់តែក្តៅ ការសាងសង់លំនៅដ្ឋាន គួរផ្តោតលើ់ការផ្សារភ្ជាប់ទឹក និងដើមឈើ ដើម្បីបង្កើតភាពត្រជាក់មនោរម្យ នៅក្នុងលំនៅដ្ឋាន ព្រោះមានទឹក មានដើមឈើជាការបង្កើតលំហរតងក្នុងផ្ទះ ឬអាគារ ដែល​ផ្តល់ផាសុខភាពដល់ការរស់នៅ។

លោកបន្តថា ជាមួយគ្នានេះ ស្ថាបត្យករ ក៏គួរសិក្សាពីលំហរ ដែលអនុញ្ញាត្តឲ្យខ្យល់ និងពន្លឺអាចចេញ ចូលបានក្នុងលំនៅដ្ឋានផងដែរ ដែលវានឹងជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here