ចំណេះដឹងៈតើអ្វីទៅជាអាករលើធាតុចូល?

0

ដោយវុត្ថា

ភ្នំពេញ៖ អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/ លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រ​សិនបើលោក/ លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះលោក/ លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ។

នេះគឺជាអាករលើធាតុចូលរបស់លោក/ លោកស្រី។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើមឬការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរ នូវអាករដែលបានបង់លើសម្ភារៈ និងទំនិញប្រើប្រាស់ដូចជា ក. ការទិញសម្ភារៈការិយាល័យ។

ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម។ គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម។ ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម។

ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យ​ករ ឬមេធាវី)
អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬអាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា ការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងគេហដ្ឋានរបស់លោក/លោកស្រីជាដើម។ អាករលើតម្លៃបន្ថែម ដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here