ការពិនិត្យលិខិតឆ្លងដែនរវាងថៃ និងកម្ពុជាកាន់តែមានភាពងាយស្រួលតាមរយៈប្រព័ន្ធ QR កូដ

0

ការពិនិត្យលិខិតឆ្លងដែនរវាងថៃ និងកម្ពុជាកាន់តែមានភាពងាយស្រួលតាមរយៈប្រព័ន្ធ QR កូដ
ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទាប់ពីបើកដំណើរការសាកល្បង អនុវត្តន៍នៅដើមឆ្នាំនេះ ការពង្រីកដោយស្វ័យប្រវត្តិ នូវគំនិតផ្តួចផ្តើមលិខិ តឆ្លងដែនកម្ពុជា -ថៃនៅរដ្ឋបាលក្រុង និងស្រុកក្នុងបណ្តាខេត្តជាប់ព្រំដែន កំពុងបង្កការងាយស្រួល សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។
ប្រជាពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់ កំពុងប្រើប្រាស់លិខិត ឆ្លងដែនជារៀងរាល់ថ្ងៃ ដើម្បីឆ្លងចូលទៅកាន់ប្រទេសថៃ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ ក្រុងប៉ោយប៉ែត បន្ទាប់ពីបន្តសេវានៅទីក្រុង។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា បច្ចុប្បន្ន យើងកាន់តែងាយស្រួលជាងមុន ដោយសារយើងអាចប្រើកូដ QR សម្រាប់ច្រកទ្វារព្រំដែន។ កាលពីមុន យើងត្រូវផ្ទៀងផ្ទាត់លិខិតឆ្លងដែន នៅលើកុំព្យូទ័រដោយដៃ និងបោះត្រា។ ប៉ុន្តែពេលនេះ យើងគ្រាន់តែស្កែនលើQRកូដ នោះទិន្នន័ យនឹងលេចឡើងភ្លាមៗ”។
លោកបន្ថែមថា កន្លងមក លិខិតឆ្លងដែនត្រូវបានចេញនៅថ្នាក់ខេត្ត។ ប៉ុន្តែនៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានអនុញ្ញាតឲ្យក្រុង-ស្រុកទាំងអស់ អាចចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះ លិខិតឆ្លងដែនទាំងនោះ អាចប្រើប្រាស់បាននៅតាមចំណុចឆ្លងកាត់ ក្នុងបណ្តាខេត្តនានា បន្ទាប់ពីមានការកែសម្រួលដោយសហការជាមួយភាគីថៃ។ រដ្ឋាភិបាលបានសាកល្បងអនុវត្តន៍ សេវាឆ្លងកាត់ព្រំដែនកម្ពុជា -ថៃនៅរដ្ឋបាលក្រុង និងស្រុកក្នុងខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃចំនួន៦ខែចាប់តាំងពីថ្ងៃទី១ ខែមករា។
ក្នុងអំឡុងពេលនេះ បណ្តាអភិបាលក្រុង និងអភិបាលស្រុក ត្រូវបានផ្ទេរសិទ្ធិឱ្យត្រួតពិនិត្យ អនុម័ត និងចុះហត្ថលេខាលើលិខិតឆ្លងដែន សម្រាប់ប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។
លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចស្នើសុំលិខិតឆ្លងដែន នៅថ្នាក់ក្រុង និងស្រុក តាមរយៈការិយាល័យ ច្រកចេញចូលតែមួយ ឬនៅថ្នាក់ខេត្ត។
ប៉ុន្តែនៅពេលដាក់ពាក្យ ប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាដែលកំណត់ ដោយរដ្ឋាភិបាលចំនួន២០.០០០រៀល ឬគិតជាប្រាក់ដុល្លារចំនួន៤,៩១ដុល្លារអាមេរិក។
លោក ជា ពិសិដ្ឋ បានមានប្រសាសន៍ឱ្យដឹងបន្តថា“បន្ទាប់ពីការសាកល្បងរយៈពេល៦ខែ ឥឡូវនេះយើងបានអនុវត្តន៍ដំណើរការនេះទាំងស្រុង។ ការសាកល្បងបានទទួលជោគ ជ័យ ដូច្នេះយើងកំពុងបន្តផ្តល់សេវាកម្មនេះ”។
លោកបន្ថែមថា ថ្វីត្បិតតែបទប្បញ្ញត្តិរបស់រដ្ឋាភិបាលចែងថា ការផលិតលិខិតឆ្លងដែន ត្រូវចំណាយពេល៥ថ្ងៃ ក៏ប៉ុន្តែក្នុងការអនុវត្តន៍ជាក់ស្ដែង យើងចំណាយពេលមិនលើសពី២ថ្ងៃទេដើម្បីបញ្ចប់ និងផ្តល់លិខិតឆ្លងដែន ដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ទោះយ៉ាងណា លោកមិនទាន់ទទួលបានតួលេខច្បាស់លាស់លើចំនួនលិខិត ដែលបានចេញគិតមកទល់ពេលនេះនោះទេ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here